ព័ត៌មានជាតិ
អភិបាលរាជធានី ចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ
ទោះបីព្រឹទ្ធកាល៣វិច្ឆិការ បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិ បាលធ្វើ យ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ នាភូមិអណ្តូង និងភូមិកប់ស្រូវតូច ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាសដែលបានផ្ដល់ជូន គឺជាជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន។
លោកបានណែនាំឲ្យប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ លាងដៃជាមួយសាប៊ូ ជែល និងពាក់ម៉ាស ជាប្រចាំ ។

លោកលើកឡើងដែរថា ព្រឹត្តិការណ៍៣វិច្ឆិកា បានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនបានភ្លេចយើងនោះទេ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


