ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដង្កោបន្តចុះចែកម៉ាស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩
ក្នុងរយះពេលនេះសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា កំពុងតែខិតខំប្រឹងប្រែងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីព្រោះថា ជំងឺដ៏សាហាវមួយនេះ កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរចូលទៅដល់សហគមន៍។

កត្តាទាំងនេះហើយដែលធ្វើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងចុះជាប់ជាប្រចាំជាមួយបងប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធ្វើការណែនាំ អប់រំ និងចែកម៉ាសទៅដល់ពួកគាត់ ក្នុងការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ មិនឲ្យឆ្លងបន្តកាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍បន្តទៀត ។
យ៉ាងមិញនៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ អាជ្ញាធរក៏កំពុងមមាញឹក ក្នុងការចុះតាមមូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីចែកម៉ាសទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាធ្វើការណែនាំ អប់រំ ទៅដល់ពួកគាត់ ក្នុងការអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការសំអាត លាងដៃ ជាមួយសាប៊ូ ឬ ជែល អាល់កុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាឲ្យបាននូវគម្លាតសង្គមចាប់ពី១ ម៉ែត្រកន្លះឡើងទៅ ។

សកម្មភាពប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ របស់អាជ្ញាធរខណ្ឌដង្កោ ក្រោមការគ្រប់គ្រងពី លោកស្រី គឹម ញឹប អភិបាល នៃគណអភិបាលខណ្ឌដង្កោ គឺចាប់ផ្តើមតាំងពីសហគមន៍២០កុម្ភៈ ២០២១មកម្ល៉េះ ។ ចាប់ពីពេលនោះមក មន្ត្រីអាជ្ញាធរខណ្ឌដង្កោ រួមជាមួយអាជ្ញាធរសង្កាត់ទាំងអស់ បន្តចុះធ្វើការអប់រំ ណែនាំ និងចែកម៉ាសជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ចាស់ ក្មេង ប្រុស ស្រី ដោយមិនប្រកាន់និន្នានយោបាយពណ៌សម្បុរ ឬ ពូជសាសន៍អ្វីឡើយ ៕
អត្ថបទ ៖ រ៉ាវុទ្ធ






-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


