ព័ត៌មានជាតិ
ម៉ាសក្រណាត់ជាង២៥ម៉ឺន ត្រូវបានប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
ម៉ាសក្រណាត់ចំនួនជាង២៥ម៉ឺនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះបានរីករាលដាលចូលសហគមន៍ជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ពិធីប្រគល់ និងទទួលខាងលើនេះបានធ្វើឡើងនាល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ-១៩ ។
លោកអភិបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤និងផ្សារទាំង២៥ត្រូវបន្តយុទ្ធនាការនៃការចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារក៏ដូចជាទប់ស្កាត់ជំងឺកូវី-១៩នេះទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ម៉ាក់ទាំងជាង២៥ម៉ឺនម៉ាសនេះត្រូវផ្ដល់ជូនទៅខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌៗទទួលបាន១ម៉ឺនម៉ាស និង២៥ផ្សារក្នុង១ផ្សារទទួលបាន៤៥០០ម៉ាស៕
ស្រីរ័ត្ន




-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


