ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលម៉ាស់ អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ ពីសមាគមវិនិយោគិនកម្ពុជា
តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញទទួលជេលអាកុល ចំនួន០៤កេស ម៉ាស់០១កេសធំ និងម៉ាស៊ីនវាស់កំដៅចំនួន០២សម្រាប់ ដែលជាការ ឧបត្ថម្ភពីសមាគមន៍វិនិយោគិនកម្ពុជា ដឹកនាំដោយលោក ផូ ប៉ុក។

ក្នុងឳកាសនោះលោក ម៉ៅ ឌុង ក្នុងនាមតំណាងអោយរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមន៍វិនិយោគិនកម្ពុជា ដែលបានផ្តល់នូវសម្ភារៈទាំងអស់នេះ ។
លោក បានសម្តែងនូវការរីករាយ ដោយបានបញ្ជាក់ថា កាយវិការនៃការចូលរួមទាំងអស់នេះ ទោះតិចក្តី ច្រើនក្តី គឺជាការរួមចំណែកលើការងារមនុស្សធម៍ ពាក់ព័ន្ធនឹងជំងឺឆ្លងយ៉ាងកាចសាហាវនេះ។

លោក ម៉ៅ ឌុង បន្ថែមថា ក្នុងដំណាក់កាលដែលកម្ពុជាបានកំពុងឆ្លងចូលសហគមន៍នេះ យើងទាំង អស់គ្នាត្រូវរួមគ្នា ផ្តល់ព័ត៍មានដល់ការពាក់ព័ន្ធនឹងអ្នកសង្ស័យមានឆ្លងវីរុសកូវីដ១៩ ត្រូវការពារខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅរួមគ្នាការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩នៅកម្ពុជា៕
អត្ថបទនិងរូបភាព៖ ហុង ម៉េងហៀ

-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


