វប្បធម៌ ជំនឿ
ទស្សន៍ទាយតារានិករ ជួបលាភខ្លាំងខាងអាជីព និងរបររកស៊ី
យោងតាមក្បួនទស្សន៍ទាយ រាសីចក្រតារានិករទាំង១២ សម្រាប់ខែវិច្ឆិកា តារានិរករចំនួន៣ នឹងទទួលបានលាភសំណាងពីការងារ ហើយជោគវាសនាអាប់អួរនឹងបានប្រែពីអាក្រក់ទៅជាល្អ។
Aries (២១ មិនា-១៩ មេសា)

រយៈពេលពីរបីខែមកនេះ ស្ថានភាពជីវិតរបស់អ្នកហាក់តឹងតែង ជួបឧបសគ្គច្រើន ប៉ុន្តែចាប់ពីពេលនេះតទៅ ភាពជោគជ័យនឹងកើតឡើងផ្ទួនៗគ្នា។ នៅក្នុងខែវិច្ឆិកា គោលបំណងនានាដែលអ្នកចង់បាន នឹងមានឱកាសខ្ពស់ក្នុងការសម្រេចវាដោយជោគជ័យ។ ចំណែកបំណុលនឹងបានបន្ធូរបន្ថយចាប់ពីពេលនេះតទៅ។
អនាគតការងារ តែងទទួលបានជោគជ័យ និងចម្រើនរុងរឿងទៅមុខ។ ឱ្យតែមានការប្តេជ្ញាចិត្តក្នុងការលះបង់បន្តិច ប្រាកដជាអាចបង្វែរជោគវាសនាកាន់តែប្រសើរ ជាពិសេសលុយនឹងហូរចូលឥតដាច់។
ការធ្វើបុណ្យ ដាក់ទានរាល់ថ្ងៃសីល កាន់តែធ្វើឱ្យអ្នកជួបតែសំណាងល្អហូរហៀរ។
Taurus (២១ មេសា- ២១ ឧសភា)

សំណាងខាងអាជីព នឹងមកនៅក្បែរៗអ្នក។ រឿងអាក្រក់ ល្អក់កករទាំងប៉ុន្មាន នឹងប្រែទៅជាល្អវិញហើយ។ កុំមានការព្រួយបារម្ភ ឬស្ត្រេសច្រើនពាក់ព័ន្ធជាមួយអាជីព ព្រោះខែនេះ អ្នកមានផ្កាយនាំសំណាងដល់ទៅ២ មកនៅជាមួយ។ រាល់មុខរបររកស៊ីជួញដូរ និងការងារក្រោមបង្គាប់គេក្ដី សុទ្ធសឹងមានផលវិជ្ជមានដែលចាស់ៗចំណាំពោលថា យីអ៊ុនឡើង។
ទោះសំណាងពិតមែន ប៉ុន្តែហាមផ្ដាច់ចូលខ្លួនក្នុងល្បែងស៊ីសង ប្រយ័ត្នចាញ់ងើបមិនរួច ហើយថែមទាំងឈឺថ្កាត់ ដោយសារល្បែងទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារានិករ ៤នេះ សំណាងល្អខ្លាំង តែ ២ទៀត នឹងជួបរឿងអាក្រក់
ចុចអាន៖ ចន្ទគ្រាសចុងខែនេះ តារានិករ ២ ជួបទាំងគ្រោះ ជួបទាំងសំណាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


