វប្បធម៌ ជំនឿ
តារានិករ ៤នេះ សំណាងល្អខ្លាំង តែ ២ទៀត នឹងជួបរឿងអាក្រក់
ក្នុងសប្ដាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ២០២១នេះ មនុស្សដែលកើតចំតារានិករចំនួន ៤ នឹងជួបលាភសំណាងគួរជាទីពេញចិត្ត ហើយតារានិករចំនួន ២ ផ្សេងទៀត អាចជួបរឿងមិនសូវសមប្រកបប៉ុន្មានទេ៖
Libra (២៣ កញ្ញា-២២ តុលា)

អ្នកមានការងារជាមន្ត្រីប៉ូលិស អាជីពរបស់អ្នកនឹងលេចធ្លោ ចំណែកអាជីវករអនឡាញ នឹងរកបានប្រាក់ចំណេញច្រើនក្នុងការលក់ដូរ។ យ៉ាងណាមិញ បុរស Libra ហាក់មានរាសីអន់ជាងស្ត្រីបន្តិច។
Aries (២១ មិនា-១៩ មេសា)

ចំពោះអ្នកដែលប្រកបអាជីពជា ជាងមេកានិក ជាងភ្លើង និងជាងដែក ជោគជតារបស់អ្នកនឹងជួបតែលាភសំណាង ព្រមទាំងទទួលជោគជ័យខ្ពស់ក្នុងរបររកស៊ីផងដែរ។
Gemini (២០ ឧសភា-២០ មិថុនា)

Gemini ជួបសំណាងខាងផ្លូវស្នេហា។ ប្រុសស្រីកំលោះក្រមុំ នឹងដល់គូខែនេះឯង អ្នកកំពុងទាក់ទងគ្នាជាសង្សារ អាចមានដំណឹងល្អឆាប់ៗ ឯអ្នកនៅលីវនឹងជួបមនុស្សស្អំបេះដូង។
ចំពោះអ្នកកំពុងរកការងារធ្វើ នឹងបានធ្វើការដែលខ្លួនស្រឡាញ់។
Sagittarius (២២ វិច្ឆិកា-២១ ធ្នូ)

តារានិកររូបនេះ បើជាអ្នកជំនួញ អ្នកប្រកបអាជីពក្នុងវិស័យសម្រស់មិនថា លក់គ្រឿងក្រអូប ឬបើកហាងកែសម្ផស្សផ្សេងៗ បូករួមទាំងអ្នកលក់គ្រឿងអលង្ការនានាផង សុទ្ធសឹងតែមានរាសីខ្ពស់ គ្រប់របរទាំងអស់នេះនឹងរលូនទៅមុខ ហើយរីកចម្រើនលូតលាស់ល្អ។
តារានិករ ២ ត្រូវប្រយ័ត្ន
តារានិករ Taurus (២២ វិច្ឆិកា-២១ ធ្នូ) នឹងជួបបញ្ហាគ្រួសារ ឬទាស់ពាក្យសម្ដីជាមួយមនុស្សជុំវិញខ្លួន។ ចំណែកតារានិករ Pisces (១៩ កុម្ភៈ-២០ មិនា) នឹងមានបញ្ហាសុខភាព ដោយអាចឈឺថ្កាត់ផ្សេងៗ ជាពិសេសអាចកើតជំងឺក្រពះ និងពោះវៀន។
ដំណោះស្រាយ
ទៅវត្តប្រគេនទេយ្យទានដល់ព្រះសង្ឃ ក៏ដូចជាអុជធូបរំលឹកគុណព្រះសម្មាសម្ពុទ្ធ នោះបញ្ហានឹងបានធូរស្រាល៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


