ជីវិតកម្សាន្ដ
តារាខ្មែរល្បីៗ៦ដួង ហក់ចូលវិនិយោគក្នុងវិស័យអចលនទ្រព្យណែនពេញដៃ
គិតមកទល់ចុងឆ្នាំ២០២១នេះ ត្រូវបានគេកត់សម្គាល់ឃើញថា មានសិល្បករ-ការិនីរបស់ខ្មែរជាច្រើនដួង ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី និងជោគជ័យលើវិស័យសិល្បៈនោះទេ គឺថែមបានបង្កើតនូវមុខជំនួញថ្មីជាបន្តបន្ទាប់នៅក្នុងដៃរៀងៗខ្លួនទៀត។
តួយ៉ាង នៅអំឡុងពេលដែលសកម្មភាពពុះដីឡូត៍លក់នៅក្នុងស្រុក ពិសេសនៅតំបន់ជាយរាជធានី បាននិងកំពុងផុសផុលខ្លាំង គេក៏ឃើញតារាល្បីៗរបស់ខ្មែរមួយចំនួន បានហក់ចូលមកវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរឲ្យភ្ញាក់ផ្អើល និងកាន់តែលេចធ្លោខ្លាំងទៀតផង។ ថ្ងៃនេះ «កម្ពុជាថ្មី»សូមនាំប្រិយមិត្តមកស្គាល់ពីតារាប្រុស-ស្រីល្បីៗចំនួន៦រូប ដែលកំពុងរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ៖
១.កំពូលតារាចម្រៀង ព្រាប សុវត្ថិ៖ លោក ព្រាប សុវត្ថិ ត្រូវបានមហាជនដឹងមកហើយថា បច្ចុប្បន្នលោកក្រៅពីតែជោគជ័យសិល្បៈ លោកក៏មានមុខជំនួញជាច្រើនកាន់ក្នុងដៃផងដែរ។ក្នុងនោះលោក ព្រាប សុវត្ថិ ក៏មានជំនួញផ្នែកអចលនទ្រព្យផងដែរ ដោយមានក្រុមហ៊ុនឈ្មោះថា Preap Sovath Investment។


២. តារាចម្រៀង ខេមរៈ សិរីមន្ត៖ លោក ខេមរៈ សិរីមន្ត សព្វថ្ងៃគឺជាតារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ហើយកាលពីកន្លងទៅថ្មីៗនេះ លោកក៏បានប្រកាសបើកសម្ពោធដីឡូតិ៍របស់ខ្លួនគួរឲ្យភ្ញាក់ផ្អើល ដែលមានឈ្មោះថា គម្រោងដីឡូត៍ ខេមរៈ សិរីមន្ត ជាង២០០ហិតានៅប៉ោយប៉ែត និងបន្ទាយមានជ័យ។


៣. តារាចម្រៀង ឆាយ វីរៈយុទ្ធ៖ លោក ឆាយ វីរៈយុទ្ធ ក៏កំពុងមានមុខជំនួញផ្នែកអចលនទ្រព្យក្នុងដៃផងដែរ ដោយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោកបានប្រកាសឱ្យដឹងពីគម្រោងបើកសម្ពោធ លក់ដីឡូតិ៍ ផ្ទះវីឡារបស់ខ្លួន ដែលមានទំហំដី២២ហិតា នៅលើទឹកដីក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


៤. តារាចម្រៀង ខាន់ ជេមស៍៖ លោក ខាន់ ជេមស៍ ក៏ដូចគ្នាដែរក្រៅពីអាជីពជាតារាចម្រៀង និងកាន់មុខរបរជាច្រើន សព្វថ្ងៃលោកក៏បានបោះទុនទៅលើផ្នែកអចលនទ្រព្យលក់ដីឡូត៍ និងលក់ផ្ទះល្វែងផងដែរ។


៥. តារាចម្រៀង ករុណា ពេជ្រ៖ បច្ចុប្បន្នលោក ករុណា ពេជ្រ ក្រៅពីអាជីពសិល្បៈថ្មីៗនេះ លោកក៏បានប្រកាសប្រឡូកក្នុងវិស័យអចលនទ្រព្យផងដែរ។ ខណៈពេលនេះ លោកក៏កំពុងកាក់កប និងរីកចម្រើនខ្លាំងលើគម្រោងដីឡូតិ៍ និងលក់ផ្ទះល្វែង។


៦. អតីតតារាចម្រៀងអ្នកនាង ឈិន សុធារី ៖ អ្នក នាង ឈិន សុធារី ក្រោយពីបោះបង់អាជីពសិល្បៈនិងបានជួបប្រសប់នឹងគូស្នេហ៍ជាឧកញ៉ាមកនោះ អ្នកនាង ឈិន សុធារី ក៏កំពុងតែកាន់មុខខ្លាំងលើជំនួញផ្នែកអចលនទ្រព្យលក់ដីឡូត៍ជាមួយ និងគូស្នេហ៍យ៉ាងពេញដៃផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


