សេដ្ឋកិច្ច
រដ្ឋាភិបាលសម្រេច បន្តមិនយកពន្ធចំណេញមូលធនលើអចលទ្រព្យមួយឆ្នាំទៀត
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៦ បានសម្រេចបន្តពន្យាពេលអនុវត្តពន្ធលើចំណេញមូលធន (Capital Gain Tax) ផ្នែកអចលនទ្រព្យរយៈពេលមួយឆ្នាំទៀត ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៧។

លោកបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិ KW Cambodia ប្រាប់កម្ពុជាថ្មីថា នេះគឺជាព័ត៌មានដែលអ្នកនៅក្នុងវិស័យអចលនទ្រព្យរង់ចាំនៅក្នុងរយៈពេល ៣ ខែចុងក្រោយកន្លងមកនេះ ដែលកន្លងមករដ្ឋាភិបាលប្រកាសថា នឹងយកពន្ធនៅឆ្នាំនេះ ខណៈអ្នករកស៊ីដីធ្លីមានអារម្មណ៍ភិតភ័យបន្តិច។
ការសម្រេចបន្តពន្យាពេលមិនយកពន្ធរហូតដល់ដំណាច់ឆ្នាំ ២០២៦ គឺជាព័ត៌មានមួយដែលធ្វើឱ្យអ្នកដែលរកស៊ីដីធ្លី ជាពិសេសអ្នកដែលទិញ-លក់ ដី យកផលចំណេញ ឬក៏អ្នកដែលទិញអចលនទ្រព្យហើយលក់មិនទាន់បានក៏មានអារម្មណ៍ធូរស្រាលបន្តិច។

បើតាមលោកបណ្ឌិត គីម ហ៊ាង ដំណឹងនេះ មិនធ្វើឱ្យអចលនទ្រព្យឡើងនោះទេ ប៉ុន្តែក៏បានជួយសម្រួលដល់ច្រកឱ្យអចលនទ្រព្យងើបឡើងវិញនៅឆ្នាំ ២០២៦។
លោកឧញ៉ា គីម ហ៊ាង យល់ឃើញថា៖ «វិបត្តិអចលនទ្រព្យកម្ពុជា បានកើតឡើង តាំងពីផ្ទុះកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយនៅដើមឆ្នាំ ២០២៥ ឃើញឡើងវិញ ដល់ចាប់ពីខែ ៦ មក វាចាប់ផ្ដើមត្រឡប់ទៅដូច ឆ្នាំ ២០២៣ ឬ ២០២៤ បើថាធ្លាក់គឺវាមិនធ្លាក់ទេ គ្រាន់តែវាមិនឡើងវិញ ហើយការទិញ-លក់មានភាពតឹងតែង»៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


