ព័ត៌មានជាតិ
រង្វង់មូលស្រអែម រចនាតាមលំនាំប្រាសាទព្រះវិហារ នឹងសម្ពោធជាផ្លូវការថ្ងៃនេះ
ព្រះវិហារ៖ រង្វង់មូលស្រអែម ដែលស្ថិតនៅ ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានយករចនាបថតាមប្រាសាទព្រះវិហារនេះ បានធ្វើពិធីក្រុងពាលី មុននឹងធ្វើសម្ពោធដាក់ឲ្យប្រើប្រាស់នៅ រសៀលនេះ។

លោកសំ លាងទ្រី បានមានប្រសាសន៍ថា រូបសំណាកប្រាសាទព្រះវិហារនៅ លើរង្វង់មូលស្រអែមនេះ ជាសមិទ្ធផលមួយថ្មីទៀត ដែលបានសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តព្រះវិហារ ដោយបានចំណាយថវិកាអស់ចំនួន ១២៥ ០០០ដុល្លារអាមេរិក តែមិនមែនជាថវិការបស់ជាតិនោះទេ។ ថវិកាទាំងនេះបានមកពីការជួយឧបត្ថមពីលោកទេសរដ្ឋមន្ត្រី មាស សុភា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ , លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក ,លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ,លោកសំ លាងទ្រីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិងសប្បុរសជននានាជាច្រើនរូបទៀត។



រង្វង់មូលស្រអែម នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ សៀលថ្ងៃទី០៦ ធ្នូ ២០២១ នេះ ក្រោមអធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។
ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥% នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅ លើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។
គួររំលឹកថា រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនាដោយ ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ។
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស