ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ប្រគល់ឈាបនដ្ឋានដល់វត្តជោតនារាមបឹងកុកក្រោយសាងសង់រួចជាស្ថាពរ
កំពង់ចាម ៖ បន្ទាប់ពីបានជួសជុលកែលម្អ និងកសាង រួចរាល់ជាស្ថាពរហើយ ឈាបនដ្ឋានថ្មី ១កន្លែង ស្ថិតក្នុងវត្តជោតនារាមបឹងកុក នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្គ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រារព្ធពិធីវេរប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការ អាចារ្យ វត្តជោតនារាមបឹងកុក ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ នៃព្រះពុទ្ធសានា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា «ក្នុងរយៈពេលកន្លងមក យើងបានយកឈាបនដ្ឋាន ក្នុងទីតាំងវត្តបឹងកុកនេះ ធ្វើជាទីកន្លែង សម្រាប់បូជាសព ជូនដល់ប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ ។ ប៉ុន្តែដោយឈាបនដ្ឋាន នៅក្នុងអារាមនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចរ៉ាប់រងដល់កិច្ចការបូជាសព បានចំនួនច្រើនក្នុង ១ថ្ងៃៗ ដែលជាការឆ្លើយតប ទៅនឹងតម្រូវការតាមវិធានការណែនាំ របស់រដ្ឋាភិបាល លោកអភិបាលខេត្ត បានសម្រេចចិត្តកសាងនូវឈបនដ្ឋានថ្មីបន្ថែមទៀត និងជួសជុលកែលម្អឈាបនដ្ឋានចាស់ ឡើងវិញ នៅលើទីតាំងចាស់ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្ដែង» ។ ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអាជ្ញាធរ បានជ្រើសរើសយកទីតាំង ២កន្លែង គឺស្ថិតនៅវត្តតាមាង និងវត្តកោះប្រាក់ ដើម្បីធ្វើការបូជាសពអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន ទម្រាំឈាបនដ្ឋានថ្មីនេះ បានជួសជុល និងសាងសង់ រួចរាល់ជាស្ថាពរនោះ ។

បន្ទាប់ពីឈាបនដ្ឋានថ្មី បានស្ថាបនារួចរាល់ជាស្ថាពរ គណៈអភិបាលខេត្ត បានប្រារព្ធពិធីវេរប្រគេន ឬប្រគល់ជូនព្រះសង្ឃ ដើម្បីយកសមិទ្ធផលនេះ ទៅចាត់ចែងប្រើប្រាស់ តាមតម្រូវការ នៃព្រះពុទ្ធសាសនាតទៅថ្ងៃអនាគត ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណព្រះគុណ ដល់ព្រះគ្រូចៅអធិការ និងគណៈកម្មការ អាចារ្យវត្តទាំង៣ ដែលតែងតែសហការល្អ ជាមួយអាជ្ញាធរខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។ ព្រះចៅអធិការវត្តបឹងកុក ក៏បានសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ចំពោះការទទួលបានឈាបនដ្ឋានថ្មីនេះ៕
អត្ថបទ ៖ ហុង ម៉េងហៀ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


