ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី សុំការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រខណ:ការប្រកួតឈុតតំណាងជាតិកៀកចូលមកដល់
ភ្នំពេញ ៖ បវរកញ្ញាតំណាងឲ្យកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ពេលនេះកំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe លើកទី៧០ឆ្នាំ២០២១នៅប្រទេសអ៊ីស្រាអែល។ អំឡុងពេលនេះគេសង្កេតឃើញទស្សនិកជនខ្មែរនិងអ្នកគាំទ្រជាច្រើនបានសម្តែងការសរសើរហើយលើកទឹកចិត្តដល់នាងគ្រប់គ្នា។

ដោយឡែកបើចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុករបស់បវរកញ្ញា ងិន ម៉ារ៉ាឌី នៅល្ងាចថ្ងៃទី០៩ខែធ្នូឆ្នាំ២០២១នេះ ពោលគឺកៀកចូលមកដល់នៃការប្រកួតឈុតតំណាងជាតិនិងការប្រកួតបឋមក្នុងកម្មវិធីបវរកញ្ញាចក្រវាល២០២១នោះនាងបានស្នើឲ្យមហាជនជួយគាំទ្រនិងផ្តល់កម្លាំងចិត្តផង។

កញ្ញា ងិន ម៉ារ៉ាឌី បានលើកឡើងថា ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាការប្រកួតឈុតតំណាងជាតិ និងការប្រកួតបឋមPreliminary Competition កម្មវិធីបវរកញ្ញាចក្រវាល២០២១នឹងប្រព្រឹត្តនាថ្ងៃទី១០ខែធ្នូឆ្នាំ២០២១វេលាម៉ោង១២យប់តទៅ (ម៉ោងនៅកម្ពុជា)។

បរវកញ្ញាតំណាងកម្ពុជារូបនេះបន្ថែមថា សូមរង់ចាំតាមដានទស្សនាការប្រកួតនិងផ្តល់កម្លាំងចិត្តដល់រូបនាងខ្ញុំផងណា។ សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រលាញ់មកលើរូបនាងខ្ញុំ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


