ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញផែនការ ៨ ចំណុច ដោះស្រាយបញ្ហានានាជូនពលរដ្ឋ
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបាន ដាក់ចេញនូវផែនការចំនួន ៨ ចំណុចធំៗដើម្បីឆ្លើយតបទៅ នឹងតម្រូវការ និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ការដាក់ចេញផែនការទាំង ៨ ចំណុចនេះបានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅ អនុវត្តបន្ត នៅ ខែធ្នូ ឆ្នាំ២០២១ កាលពីថ្ងៃម្សិលមិញ។
លោក ជាវ តាយ បានមានប្រសាសន៍ថា ផែនការ៨ចំណុចនោះរួមមាន៖
ទី១. រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវធ្វើរបាយការណ៍ឱ្យបានចប់ មុនថ្ងៃទី ២៥ ដើម្បីផ្ញើជូនរដ្ឋបាលខេត្តធ្វើការបូកសរុប និងទុកពេល ៥ ថ្ងៃ ក្នុងការកែសម្រួល មុននឹងដាក់ក្នុងកិច្ចប្រជុំតាមខែនីមួយៗ។
ទី២. សូមឱ្យអភិបាលក្រុង ស្រុកទាំងអស់ ត្រួតពិនិត្យអំពីបញ្ហាប្រឈមនៅ ក្នុងរដ្ឋបាលក្រុង ស្រុកនីមួយៗ ធ្វើការដោះស្រាយនៅ ថ្នាក់មូលដ្ឋាន បើដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងមកខេត្ត រួមគ្នាដោះស្រាយ មិនត្រូវទុកយូរនោះឡើយ។
ទី៣. ចំពោះករណីចាប់ចង និងឃាត់ខ្លួន ក៏ត្រូវមានការត្រួតពិនិត្យអំពីបទល្មើស កុំឱ្យរឿងតូច ទៅ ជារឿងធំ ប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំ។
ទី៤. ចំពោះបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង សូមឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ទី៥. រាល់សេចក្តីសម្រេចទាំងអស់ សូមឱ្យមានការកែតម្រូវនូវសមភាពថ្មី ជៀសវាងនៅ បន្សល់នៅ សមាសភាពចាស់។

ទី៦. ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ស្តីពីចាត់វិធានការបង្ក្រាប ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ដូចនេះរដ្ឋបាលខេត្ត សូមដាក់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ដែលជាប់នឹងបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ជម្រុញ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិធានការចំពោះមុខទាំង៧ចំណុច ទៅ ដល់ប្រជាពលរដ្ឋ នៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៧. រដ្ឋបាលខេត្តត្រូវធ្វើបច្ចុប្បន្នភាព សមភាពក្នុង Groups Telegram និង Whatsapp អ្នកដែលចាស់ដកចេញ ទុកសមភាពថ្មីធ្វើការបន្ត។
ទី៨. ជុំវិញការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅ ថ្ងៃទី២៧ ខែធ្នូខាងមុខ មន្ទីរត្រូវរៀបចំកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅ ដោយរលូន។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តស្នើឱ្យមន្ទីរបរិស្ថាន សាលាក្រុងពោធិ៍សាត់ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម ដោយមិនត្រូវទុកគំនរសំរាម នៅ លើដងផ្លូវសាធារណៈនោះឡើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


