ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងអន្តរាគមន៍ស្រោចស្រពសង្គ្រោះដើមឈើលម្អទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥
ក្នុងស្ថានភាពដែលអាកាសធាតុកំពុងមានកម្តៅកើនឡើងខ្លាំង លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យដោយផ្ទាល់ និងដឹកនាំបញ្ជាកម្លាំងអន្តរាគមន៍ប្រើប្រាស់រថយន្តទឹក (រថយន្តពន្លត់អគ្គិភ័យ) ដើម្បីស្រោចស្រពសង្គ្រោះដើមឈើលម្អទ្រូងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចបណ្តាលឱ្យដើមឈើលម្អតាមទ្រូងផ្លូវក្រៀមស្វិត ឬងាប់ ប្រសិនបើខ្វះការថែទាំ និងការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់។
គួរជម្រាបជូនថា អត្ថប្រយោជន៍នៃការស្រោចស្រពទឹក ក្នុងដំណាក់កាលនេះ រួមមាន៖ ការសង្គ្រោះជីវិតដើមឈើ៖ ការផ្តល់សំណើមចំពេលដែលអាកាសធាតុក្តៅខ្លាំង ជួយឱ្យដើមឈើរក្សាបាននូវភាពស្រស់បំព្រង និងបន្តលូតលាស់បានល្អ បញ្ជៀសការខូចខាតទ្រព្យសម្បត្តិសាធារណៈ , ការកាត់បន្ថយកម្តៅ និងធូលី៖ ការស្រោចទឹកមិនត្រឹមតែជួយដើមឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយកម្តៅហួតហែងលើដងផ្លូវ និងកាត់បន្ថយធូលីហុយ ដែលផ្តល់ផាសុកភាពដល់អ្នកធ្វើដំណើរ


ការរក្សាសោភ័ណភាពខេត្ត៖ ដើមឈើដែលរស់រវើកនៅតាមទ្រូងផ្លូវជាតិលេខ៥ គឺជាមុខមាត់របស់ខេត្តពោធិ៍សាត់ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានបៃតង និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរដែលឆ្លងកាត់។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមសងខាងផ្លូវ សូមចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើនៅមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត ដើម្បីរួមគ្នាធ្វើឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តដែលមានបរិស្ថានស្អាត និងមានភាពទាក់ទាញគ្រប់រដូវកាល៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


