ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដោះស្រាយកង្វល់ប្រជាពលរដ្ឋដល់មូលដ្ឋាន នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
ដើម្បីបម្រើប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និង ឆ្លើយតបទៅនឹងតម្រូវការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយជាក់ស្តែងនូវសំណូមពរ ក៏ដូចជា ក្តីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញការស្នើសុំស្តារបឹងអំពួច និងអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ថ្លែងក្នុងឱកាសចុះដល់ទីតាំងនីមួយៗ លោក ខូយ រីដា បានឱ្យដឹងថា ការចុះមកពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ ដែលបប្រជាពលរដ្ឋបានលើកឡើងតាមរយៈរដ្ឋបាលឃុំ និងស្រុកជាច្រើនឆ្នាំមកហើយ។ ដាច់ខាតត្រូវតែស្តារបឹងនេះឡើងវិញ ដើម្បីជាប្រយោជន៍រួម។ ទោះជាយ៉ាងណា លោកបានណែនាំឱ្យរដ្ឋបាលស្រុក និងឃុំ ត្រូវសម្របសម្រួលដោះស្រាយជាមួយ ៣គ្រួសារដែលប៉ះពាល់នោះ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីឱ្យគម្រោងនេះដើរទៅមុខដោយរលូន និងមានតម្លាភាព។


លោក អភិបាលខេត្ត បានលើកឡើងថា ការស្តារបឹងអំពួច និងអូរដំណាក់កន្សែងឡើងវិញនៅពេលនេះ គឺជាដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងឃុំផ្ទះរុងទាំងមូល។ កាលណាប្រភពទឹកយើងជ្រៅ វានឹងក្លាយជាអាងស្តុកទឹកយុទ្ធសាស្ត្រ សម្រាប់ជួយឱ្យពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំង ដែលទឹកតែងតែខ្សត់ខ្សោយ, ជាជង្រុកត្រីធម្មជាតិ ដើម្បីរក្សាជម្រកត្រីមេពូជ, ជួយរំដោះទឹក និងកាត់បន្ថយការលិចលង់នៅរដូវវស្សាផងដែរ។ លោក ខូយ រីដា អភិបាលខេត្ត បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព របស់ប្រជាពលរដ្ឋ ដែលចូលរួមបដិភាគថវិកា និងចេះសហការជាមួយអាជ្ញាធរ។


លោកក៏បានសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាអនាម័យបរិស្ថានឱ្យបានខ្ជាប់ខ្ជួន ចាប់ផ្តើមពីក្នុងផ្ទះ រហូតដល់តាមដងផ្លូវសាធារណៈ។ សូមកុំបោះចោលសម្រាមពាសវាលពាសកាល ដើម្បីសុខភាពយើងទាំងអស់គ្នា និងដើម្បីឱ្យខេត្តពោធិ៍សាត់របស់យើងកាន់តែមានភាពស្រស់បំព្រង។
តំណាងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្ត ក្នុងការផ្តល់គ្រឿងចក្រចុះស្តារបឹង និងអូរ ដែលជាក្តីសង្ឃឹមយ៉ាងធំធេង របស់ប្រជាពលរដ្ឋនៅក្នុងឃុំផ្ទះរុងយើងខ្ញុំ។ នេះសបញ្ចាក់ឱ្យឃើញថា លោកអភោបាលខេត្តគឺជាមេបាក្នុងខេត្ត ដែលយល់ពីសុខទុក្ខ និងការលំបាករបស់រាស្ត្រពិតប្រាកដ។


គួរជម្រាបជូនថា សកម្មភាពចុះជួបពលរដ្ឋដោយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាព»៕

-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


