Connect with us

KPT+

ទម្លាយសាវតាអស្ចារ្យរបស់បវរកញ្ញា ឥណ្ឌា មុនគ្រងមកុដ Miss Universe

បានផុស

នៅ

កញ្ញា Harnaaz Kaur Sandhu តំណាងប្រទេស ឥណ្ឌា បានយកឈ្នះលើបេក្ខបវរកញ្ញាមកពី ៧៩ ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្លាយជាម្ចាស់គ្រងមកុដ បវរកញ្ញាចក្រវាល ឆ្នាំ២០២១ ​បន្ទាប់ពីបវរកញ្ញាប្រទេស ម៉ិកស៊ិក។

ក្រោយឆ្លងកាត់ការរប្រកួតប្រជែងអស់ជាច្រើនវគ្គ បវរកញ្ញា Harnaaz Kaur Sandhu បានក្លាយជាម្ចាស់ជយលាភីឯកលើរាជិនីសម្រស់ផ្សេងទៀត ទាំងផ្នែករូបសម្បត្តិ ទេពកោសល្យ និងចំណេះដឹង។

បើងាកទៅមើលសាវតារបស់បវរកញ្ញាឥណ្ឌារូបនេះ ឃើញថា នាងពិតជាសក្តិសមជាម្ចាស់មកុដខ្លាំងណាស់ ព្រោះនាងទទួលបានការអប់រំជ្រៅជ្រះ មានសមត្ថភាពខ្លាំង ព្រមទាំងមានបទពិសោធន៍ក្រាស់ក្រែល ពាក់ព័ន្ធនឹងវិស័យម៉ូដ។

Harnaaz Kaur Sandhu កើតថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០០០ នៅទីក្រុង Chandigarh ប្រទេសឥណ្ឌា។ នាងធំធាត់នៅទីក្រុង Chandigarh និងបានចូលរៀននៅសាលារដ្ឋ Shivalik និងជានិស្សិតបញ្ចប់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា នៅសាលា Post Graduate Government College for Girls ។ ក្រៅពីសិក្សាបានខ្ពស់ បវរកញ្ញាវ័យ ២១ឆ្នាំរូបនេះ ចេះនិយាយដល់ទៅ ៣ភាសា គឺភាសាឥណ្ឌូ-អារីយ៉ាន ពុនចាប៊ី ភាសាហិណ្ឌូ និងភាសាអង់គ្លេស។

បច្ចុប្បន្ន Harnaaz Kaur Sandhu ធ្វើការជាអ្នកគ្រប់គ្រងសាធារណៈ ដែលជាស្ថាប័នតស៊ូមតិអំពីនិរន្តរភាព និងការកំណត់កម្រិតកាបូនរបស់មនុស្ស។ មិនតែប៉ុណ្ណោះ ​នាងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ថែមទៀតផង។

ក្នុងវិស័យសិល្បៈ ​បវរកញ្ញាចក្រវាលរូបនេះ គឺជាតារាបង្ហាញម៉ូដវ័យក្មេង ដ៏មានប្រជាប្រិយមួយរូបផងដែរ។

នាងប្រឡូកក្នុងកម្មវិធីប្រកួតប្រជែងតាំងពីក្មេងៗមកម្ល៉េះ។ ក្នុងនោះនាងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា Miss Chandigarh 2017 ពានរង្វាន់ Miss Max Emerging Star India 2018  ពានរង្វាន់ Femina Miss India Punjab 2019 នាងបានប្រកួតប្រជែងក្នុងកម្មវិធី Femina Miss India ដែលនាងបានជាប់ក្នុង Top 12។​ ​

បន្ថែមពីលើនេះ ក្នុងឆ្នាំ២០២១ ក្នុងកម្មវិធីប្រកួត Miss Diva នាងបានឈ្នះពានរង្វាន់ Miss Beautiful Skin ពានរង្វាន់ Miss Beach Body ពានរង្វាន់ Miss Beautiful Smile ពានរង្វាន់ Miss Photogenic និងពានរង្វាន់ Miss Talented។

ក្រៅពីអាជីពជាតារាបង្ហាញម៉ូដ Harnaaz Kaur Sandhu ក៏ជាតារាសម្តែងក្នុងខ្សែភាពយន្ត Punjabi ផងដែរ។ មុនចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល នាងទើបតែថតខ្សែភាពយន្តបានពីររឿងគឺ “Yaara Diyan Poo Baran” និង “Bai Ji Kutange” ដែលរឿងទាំងពីរនេះគ្រោងនឹងចេញនៅឆ្នាំ២០២២ ខាងមុខ។

បន្ទាប់ពីទទួលជយលាភីឯក បវរកញ្ញាចក្រវាល លើកទី៧០ ​នាង Harnaaz Kaur Sandhu បានក្លាយជាបវរកញ្ញាទី៣ តំណាងឱ្យប្រទេសឥណ្ឌា ដែលឈ្នះមកុដ Miss Universe៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងរ៉ាវជុំវិញប្រវត្តិនៃការបង្កើតកម្មវិធីប្រកួត «បវរកញ្ញាចក្រវាល»

ចុចអាន៖ អបអរសាទរ! ស្រីស្អាត ឥណ្ឌា ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៩ នាទីutes មុន

ក្រុមហ៊ុនចំនីអាហារនិងភេសជ្ជៈអន្តរជាតិចំនួន ៣ សម្លឹងឃើញសក្តានុពលទីផ្សារកម្ពុជាមានកំណើនខ្លាំងក្លា

សន្តិសុខសង្គម១០ នាទីutes មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

KPT+១៣ នាទីutes មុន

ភរិយាសេដ្ឋីកាស៊ីណូម៉ាកាវ ងាកទៅបំពេញធម៌ ក្រោយស្វាមីជាប់ឃុំ ពីបទបើកល្បែងខុសច្បាប់ និងលាងលុយកខ្វក់

ព័ត៌មានជាតិ១៨ នាទីutes មុន

វិទ្យាស្ថានប៉ាស្ទ័រប៉ារីស គាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

ព័ត៌មានជាតិ៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

សន្តិសុខសង្គម២៤ ម៉ោង មុន

ផ្លូវក្រវាត់ព្រំដែនកម្ពុជា ថៃ ឡាវ និងផ្លូវជាតិទី​រួមខេត្តព្រះវិហារ ត្រូវបានថែទាំជាប្រចាំដើម្បីសម្រួលការធ្វើចរាចរណ៍ជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម