រឿងរ៉ាវជុំវិញប្រវត្តិនៃការបង្កើតកម្មវិធីប្រកួត «បវរកញ្ញាចក្រវាល»
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងរ៉ាវជុំវិញប្រវត្តិនៃការបង្កើតកម្មវិធីប្រកួត «បវរកញ្ញាចក្រវាល»

បានផុស

នៅ

ការ​ប្រកួតកញ្ញា​ចក្រវាល ឬ Miss Universe គឺជាកម្មវិធីប្រឡងប្រណាំងស្ត្រីកំពូលសម្រស់ សមត្ថភាព ​និងចំណេះដឹងដ៏ធំបំផុតមួយក្នុងចំណោមកម្មវិធីប្រកួតបវរកញ្ញាធំៗដូចជា បវរកញ្ញាផែនដី( ​Miss Earth) បវរកញ្ញាអន្តរជាតិ (Miss International) និងបវរកញ្ញាពិភពលោក (Miss World)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Miss Universe 2020 to be held at the end of March 2021?

កម្មវិធី​ប្រកួតមួយនេះ ​បាន​ប្រព្រឹត្ត​ទៅ​ជិត ​៧​ទសវត្សរ៍​មក​ហើយ។ វាបាន​ចាប់​ផ្ដើមជាផ្លូវការ​នៅ​ឆ្នាំ ១៩៥២ ​ដោយមាន​ក្រុមហ៊ុន​សម្លៀក​បំពាក់ ​កាលីហ្វ័រញ៉ា Catalina Swimwear ជាអ្នកផ្ដួចផ្ដើម និងឧបត្ថម្ភគាំទ្រ។ ប៉ុន្តែការពិតទៅ ពាក្យថា “Miss Universe” បានចាប់កំណើតដំបូងបំផុត តាំងពីឆ្នាំ ១៩២៦ មកម្ល៉េះ។ ក្រោយពីដំណើរការរយៈពេល ៩ឆ្នាំ គឺនៅឆ្នាំ ១៩៣៥ ដោយសារសង្គ្រាមលោកលើកទី២ បានផ្ទុះឡើង កម្មវិធីនេះក៏ត្រូវបានផ្អាកទៅវិញ។

មកដល់ឆ្នាំ ១៩៥១ ការប្រកួតបវរកញ្ញាបានប្រារព្ធសារជាថ្មី ដោយកាលណោះ ​ក្រុមហ៊ុន Catalina Swimwear ជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតបវរកញ្ញាអាមេរិក (Miss America) ដើម្បីផ្សព្វផ្សាយម៉ាកសម្លៀកបំពាក់ និងឈុតហែលទឹករបស់ខ្លួន។ ​ក្រោយពីរកឃើញម្ចាស់ជយលាភីគឺ បវរកញ្ញា Yolande Betbeze ស្រាប់តែពេលនោះម្ចាស់តំណែងឯករូបនេះ បានបដិសេធស្លៀកឈុតហែលទឹកដើម្បីថតរូបឱ្យខាងម្ចាស់ Sponsor ។ ហេតុនេះម្ចាស់ឧបត្ថម្ភកម្មវិធីគឺក្រុមហ៊ុន Catalina Swimwear បានដកខ្លួនចេញពីកម្មវិធីបវរកញ្ញា Miss America មករៀបចាំបវរកញ្ញា Miss USA និងបវរកញ្ញាចក្រវាល Miss Universe វិញ។

Catalina Swimwear Photo Shared By Imogen | Fans Share Images

ក្រោយដកខ្លួនចេញពីកម្មវិធី Miss America កម្មវិធី Miss Universe ក៏បានប្រព្រឹត្តឡើងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ក្នុងនៅឆ្នាំ ១៩៥២ ហើយម្ចាស់គ្រងមកុដលើកដំបូងបានទៅលើបវរកញ្ញាតំណាងប្រទេស​ហ្វាំងឡង់ កញ្ញា Armi Kuusela ។ យ៉ាង​ណា​មិញ នារី​វ័យ​ក្មេង​រូប​នេះ​បាន​បោះបង់​តំណែង​ចោល ​ដើម្បី​រៀប​ការ​ជាមួយ​មហាសេដ្ឋី​ហ្វីលីពីនលោក Virgilio Hilario ទាំងតួនាទីរបស់នាងមិនទាន់បញ្ចប់។

Miss Universe 2018 - Swimsuit Competition - YouTube

រយៈពេល ៣០ ឆ្នាំ នៃការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ពី​ឆ្នាំ ១៩៥២-១៩៧១ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក ហើយចាប់តាំងពីឆ្នាំ ១៩៧១ មក ព្រឹត្តិការណ៍នេះបានប្ដូរមករៀបចំនៅទូទាំងពិភពលោក ក្នុងបណ្ដាទីក្រុងនានានៅអាស៊ី អឺរ៉ុប អាហ្រ្វិក និងអូស្ត្រាលី។

ក្នុងពេល ៣ឆ្នាំដំបូង កម្មវិធី Miss Universe មិនមានការផ្សាយលើកញ្ចក់ទូរទស្សន៍ឡើយ។ ទើបតែឆ្នាំ ១៩៥៥ ការប្រឡងប្រណាំងសម្រស់ដ៏ធំនេះ បានបញ្ចាំងតាមស្ត្រីនទូរទស្សន៍ប៉ុស្តិ៍ CBS ជាលើកដំបូង នៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែកាលពីឆ្នាំ ២០០៣ ក្រុមហ៊ុនទូរទស្សន៍ជាតិ NBC បានទិញសិទ្ធិផ្សាយព្រឹត្តិការណ៍នេះវិញម្ដង។

20 Miss Universe Cambodia ideas in 2021 | cambodia, miss, universe

រាប់តាំងចាប់ផ្ដើមដំបូងនាឆ្នាំ ១៩៥២ រហូតមកទល់នឹងឆ្នាំ ២០២១នេះ មានប្រទេសតែ៤ ប៉ុណ្ណោះ ដែលបានចូលរួមប្រកួត Miss Universe មិនដែលអាក់ខានសោះគឺ សហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា និងបារាំង។

ដោយឡែក ​មកុដ​បវរកញ្ញា​ចក្រវាលដំបូងគេ ​ធ្លាប់ជាកម្មសិទ្ធិ​របស់​រាជវង្ស​រុស្ស៊ី។ មកុដនេះរចនា​ឡើង​ដោយ​មាន​ពេជ្រ​ចំនួន១,៥២៩គ្រាប់ ទម្ងន់ ៣០០ការ៉ាត់ និងមាន​​តម្លៃ ៥០ម៉ឺនដុល្លារអាមេរិក។

The Romanov Imperial nuptial crown (1952-1953)

មកទល់នឹងបច្ចុប្បន្ន កម្មវិធីប្រកួតប្រជែងរាជិនីកំពូលសម្រស់ បវរកញ្ញាចក្រវាល ប្រព្រឹត្តទៅបាន ៦៩ ដងមកហើយ ខណៈឆ្នាំ២០២១នេះ ជាការប្រារព្ធឡើងលើកទី ៧០ ដែលវាធ្វើនៅនៅប្រទេសអ៊ីស្រាអែល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជឿឬមិនជឿ រ៉ូបថ្លៃបំផុតលើលោកមានតម្លៃ ៣០លានដុល្លារ?

ចុចអាន៖ មកស្គាល់យីហោគ្រឿងអលង្ការប្រណីតៗ​បំផុតលើលោក!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+២៣ នាទី មុន

តួសម្ដែងជើងចាស់ ​៥រូប មិនទាន់មានអ្នកបំបាក់បាន ថែមទាំងជាម្ចាស់ទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងវិស័យសិល្បៈ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ចាត់ទុក​របាយការណ៍​របស់ HRW ថា ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​ស្អប់ខ្ពើម មិនមាន​អ្វី​ចម្លែក​

ជីវិតកម្សាន្ដ២ ម៉ោង មុន

​ល្បីថាតារាស្រីថៃ Taew ឈប់សម្ដែង ទៅចាប់អាជីពមួយនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​សៀមរាប ត្រៀម​​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្តសៀមរាបឡើងវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រាប់​ឲ្យ​យុវជន​បន្តវេន ត្រូវ​មាន​ជំហរ​រឹងមាំ ក្នុងការ​តំកល់​ផល ប្រយោជន៍​ជាតិ​ជាធំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services