Connect with us

នយោបាយ

គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទាន់រកឃើញប្រធានថ្មី ដើម្បីបន្តពីសម្តេចក្រុមព្រះនៅឡើយទេ

បានផុស

នៅ

គណបក្សហ្វ៊ុនស៊ិនប៉ិចនៅរសៀលថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការនាយក ដើម្បីពិភាក្សាពីការជ្រើសតាំងប្រធានថ្មី បន្តពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានសោយទិវង្គត។ ប៉ុន្តែ គណៈកម្មាធិការនាយកនៃគណបក្សរាជានិយមមួយនេះ មិនទាន់ជ្រើសរើសបានប្រធានថ្មីនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច មានពេល៦០ថ្ងៃយ៉ាងយូរ ដើម្បីរៀបចំកោះប្រជុំសមាជជ្រើសតាំងប្រធានគណបក្សថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃអង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច។ ត្បិត មិនទាន់រកឃើញប្រធានថ្មីក៏ពិតមែន ប៉ុន្តែ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ប្រធានថ្មីនៃគណបក្សនេះ គឺបេក្ខភាពថ្នាក់ដឹកនាំដែលមានលេខរៀងបន្ទាប់ពីសម្តេចក្រុមព្រះ ឬ ព្រះញាតិវង្សរបស់ព្រះអង្គ។

ក្រៅពីបញ្ហាប្រធានគណបក្សថ្មីនេះ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្រេចកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំរៀបចំពិធីថ្វាយព្រះកុសល និងគោរពវិញ្ញាណក្ខន្ធណសម្តេចក្រុមព្រះ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការនាយក ដោយនៅមានសុពលភាពសមាជិកចំនួន ១៣ រូប។ ជាមួយគ្នានេះ ក៏បានផ្តល់នីត្យានុកូលភាពនៃមុខដំណែងថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានមុនខែមិថុនា ឆ្នាំ២០១៨។

បន្ថែមពីលើនេះ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្រេចប្រគល់ភារកិច្ចជូនអនុប្រធានគណបក្ស១រូប ធ្វើជាតំណាងគណៈកម្មាធិការនាយក ដើម្បីចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងអង្គប្រជុំវិសាមញ្ញថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ ចំណែក គណៈកម្មការដោះស្រាយកិច្ចការទូទៅ ត្រូវបានសម្រេចឱ្យដឹកនាំគណបក្សបណ្តោះអាសន្ន រហូតដល់រើសបានប្រធានថ្មី។ អ្វីការកត់សម្គាល់ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ចប់សុពលភាពនៃការប្រើប្រាស់ត្រាមូលរបស់គណបក្សដែលមានធ្លាក់អក្សរសម្តេចព្រះប្រធាន ចាប់ពីថ្ងៃដែលសម្តេចក្រុមព្រះ សោយទិវង្គត ប៉ុន្តែ បានអនុញ្ញាតឱ្យប្រើប្រាស់ត្រាមូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដូចមានគម្រូដែលបានជូនដំណឹងទៅក្រសួងមហាផ្ទៃ៕

អត្ថបទ ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម