ព័ត៌មានជាតិ
ការលក់ដូររបស់អាជីវករនៅក្រុងព្រះសីហនុធ្លាក់ចុះ ក្រោយកម្ពុជាមានករណីឆ្លងកូវីដ១៩ចូលសហគមន៍
ការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ នាថ្ងៃទី២៨ខែវិច្ជិកាឆ្នាំ២០២០កន្លងទៅថ្មីនេះថ្វីត្បិត តែវាជាក្តីបារម្ភដ៏ធំរបស់មនុស្សគ្រប់រូបប៉ុន្តែរសំរាប់បងប្អូនអាជីវករលក់ដូរក្នុងផ្សារលើក្រុងព្រះសីហនុបានបញ្ជាក់ថាមិនបង្ករផលប៉ះពាល់ដល់ជីវភាពលក់ដូរប្រចចាំថ្ងៃធ្ងន់ធ្ងរ ទេ គឺនៅតែមានអតិថិជនចេញចូលទិញ ទំនិញជា ហូរហែរដ៏ដែល ប៉ុន្តែរគ្រាន់តែរាងស្ងាត់ជាងពេលមុនៗបន្តិច។
អាជីវករម្នាក់លក់បន្លែ នៅផ្សារលើបានលើកឡើងថា បច្ចុប្បន្នគាត់លក់មិនសូវដាច់ បើប្រៀបធៀបពី មុនគឺគាត់លក់ក្នុងមួយថ្ងៃបានប្រាក់ក្នុងរង្វង់២លានរៀល ក៏ប៉ុន្តែបច្ចុប្បន្នគាត់លក់បានត្រឹមតែ ៧០ម៉ឺនរៀតែ ប៉ុណ្ណោះ គឺបណ្ដាលមកពីជម្ងឺកូវីដ ១៩ពោលគឺ វាមិនទាន់ចោទជាបញ្ហារអ្វីទេ ។

ដោយឡែកសំរាប់អ៊ុំស្រីដែលជា អ្នកលក់សាច់ជ្រូកនិងបន្លែក៏បាន លើឡើងផងដែរថា បច្ចុប្បន្នគាត់ ក៏លក់មិនសូវដាច់ដែរ ក្នុងរយៈពេលព្រឹត្តិការណ៍ នាថ្ងៃទី២៨ជំង្ងឺឆ្លងកូវិដ១៩ គឺការលក់ដូចធ្លាក់ចុះប្រមាណ ៥០ទៅ៦០ ភាគរយ បើធ្វើការព្រៀបធៀបទៅនិងពេលកន្លងមក ប៉ុន្តែរថ្វីត្បិតតែទទូលបានផលចំណេញតិចតែ អាចទប់ទល់បានក្នុងជីវភាពប្រចាំថ្ងៃ ។
សំរាប់ បងស្រី ជាអ្នកលក់ មាន់នៅក្នុងផ្សារលើ ក៏បានថ្អូញថ្អែផងដែរថាការលក់ដូរមិនសូវដាច់ ដូចកាលពីមុនមានចិនមកទិញច្រើនក៏ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ធ្វើឲ្យពួកគាត់មានការធ្លាក់ចុះនូវសេដ្ឋកិច្ចក្នុងការចិញ្ចឹមជីវភាពគ្រួសារដោយសារតែជំងឺកូវីដ១៩ ផ្ទុះឡើងមិនទាន់បានធូរស្បើយទៅវិញ។
លោក សុខ គីម ប្រធានគ្រប់គ្រង ផ្សារលើ ក្រុងព្រះសីហនុ បានបញ្ជាក់ ឲ្យដឹងផងដែរថា រាល់ថ្ងៃចំពោះ ទំនិញបន្លែ ត្រីសាច់ ដែលធ្វើចរាចរនៅលើទីផ្សារ គឺនៅជាធម្មតា ទាំងមុននិងក្រោយការផ្ទុះនូវជំងឺកូវីដ១៩ ។

ទន្ទឹមនឹងនោះដែរយើងក៏សង្កេតឃើញថា ក្រោយមានការផ្សព្វផ្សាយ ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិ បាលឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩តាមរយៈការលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ អាល់កុល ជែល និងពាក់ម៉ាស់ ក៏ដូចជាសម្ភារៈការពារ ផ្សេងៗ ឃើញថាបងប្អូននៅក្នុងទីប្រជុំជនផ្សារ ក៏ដូចភ្ញៀវមកចូលមកទិញទំនិញមានការយល់ដឹង ច្រើន បើប្រៀបធៀបទៅនឹងមិនទាន់មានព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែវិច្ចិកាឆ្នាំ ២០២០ នាពេលកន្លងមក។ ហើយសំរាប់ក្នុង ផ្សារលើនេះ លោកក៏បានរៀបចំដាក់អាកុល និងជែល សំរាប់លាងសម្អាតដៃ ចំនូន២កន្លែង រូមនិងការ ចែកម៉ាសដោយឥតគិតថ្លៃ ព្រមទាំងចាក់ផ្សាយស្ព័តផ្សព្វ ផ្សាយ អំពី វិធី ការពារ ជំង្ងឺឆ្លង់កូវិដ ១៩ តាមសេចក្តីណែនាំ របស់ក្រសូងសុខាភិបាលជាប្រចាំផងដែរ។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសផ្ទុះឡើង នូវជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ នាថ្ងៃទី២៨ខែវិច្ជិកាឆ្នាំ២០២០នេះ លោក ក៏បាន អំពាវនាវ ផងដែរទៅដល់ ថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តព្រះសីហនុ រូមនិង ថ្នាក់ដឹកនាំ តាម បណ្តាល ស្រុក ឃុំ សង្កាត់ ឲ្យជំរុញ ធ្វើការ ផ្សព្វផ្សាយ ឲ្យបានទូទូលាយ ទៅដល់ ប្រជាពលរដ្ឋ ឲ្យមានការ យល់ដឹង ពីវិធីការពារ និងជំង្ងឺឆ្លង កូវិដ ១៩នេះក្នុងគោលបំណង់ជាសវាងប្រជាពលរដ្ឋមានការភ័យខ្លាចដោយសារតែជនខិលខូចមួយចំនួនបំប៉ោងពត័មានក្នុងន័យបង្ករចលចលក្នុងសង្គមជាតិ។
គួរបញ្ជាក់ផងដែរថា ស្ថានភាពខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែវិច្ជិកាឆ្នាំ២០២០នេះបើតាម ការពិនិត្យជាក់ស្តែង ឃើញថា នៅតាម ហាងលក់ទំនិញ ជាពិសេស ហាងលក់ដូរនៅតាម ឆ្នេរសមុទ្រ ក្នុងមួយ រយៈ ចុងក្រោយនេះ មិនសូវមាន ភ្ញៀវទេសចរណ៏មកលេងកម្សាន្តទេ គឺស្ងាត់ជាងពេលមុនបន្តិច ហើយចរា ចរណ៏ តាម ដងផ្លូវ សំខាន់ដូចជាវិថីឯករាជ្យ ដែលពីមុន មានភាពកក់ស្ទះស្ទើរជាប្រចាំនោះ ឥឡូផ្លូវទំលាយ ស្រូលធ្វើដំណើរមិនស្ទះនោះទេ ៕កោះពស់








-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


