ព័ត៌មានជាតិ
អាជីវករខេត្តបាត់ដំបងត្អូញត្អែរការលក់ដូរឆ្នាំនេះធ្លាក់ចុះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
ថ្ងៃទី១១ ខែកុម្ភៈ គឺជាថ្ងៃសែន តាមទំនៀមទម្លាប់ប្រពៃណីចិនហើយ តែអ្នកលក់ដូរមាន់ទា សាច់ជ្រូក និងគ្រឿងសម្រាប់សែនបានត្អូញត្អូញត្អែរថា ឆ្នាំនេះលក់មិនសូវដាច់ដូចរាល់ឆ្នាំនោះទេ គឺមិនសូវមានអ្នកមកទិញច្រើនដូចមុន។
ក្រុមអ្នកលក់ថា មិនសូវមានអ្នកមកផ្សារដូចឆ្នាំមុន ប្រហែលមកពីម្នាក់ៗ មិនសូវមានលុយ ហើយក៏ដោយសារតែខ្លាចឆ្លងជំងឺកូវីដ១៩ នេះផងមើលទៅ។អាជីវករលក់សាច់ជ្រូកនៅផ្សារបឹងឈូកខេត្តបាត់ដំបងបាននិយាយថា មួយព្រឹកហើយគាត់លក់ដាច់បានក្បាលជ្រូកពីរនិងសាច់ជ្រូកប្រហែល១០០គីឡូ ដែលខុសពីឆ្នាំមុនដែលលក់បានសាច់ ជ្រូកបីទៅ បួនរយគីឡូ និងក្បាលជ្រូកសែនច្រើន ។

ក្រុមអាជីវករនិយាយនៅពួកគាត់ទើបលក់ដាច់គ្រាន់បើនៅថ្ងៃទី១០ ខែកុម្ភៈមុនសែនមួយថ្ងៃប៉ុណ្ណោះ រាល់ឆ្នាំលក់ដាច់មុនពីរបីថ្ងៃឯណោះ។អ្នកលក់សម្ភារៈសម្រាប់សែន ដូចជាលុយដុល្លារ ធូបទៀន ផ្ទះ ម៉ូតូ ឡាន សម្រាប់សែនជាដើម ក៏ត្អូញត្អែរស្រដៀងគ្នាដែរថា ការលក់ថយចុះ៣០ទៅ៤០ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។
ការលក់មិនសូវដាច់នេះក្រុមអាជីវករគ្រាន់តែត្អូញត្អែរប៉ុណ្ណោះ តែពួកគាត់ទទួលស្គាល់ថា បច្ចុប្បន្ន នេះ បញ្ហាជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនពិបាករកលុយណាមួយពួកគាត់មានការបារម្ភពីការឆ្លងជំងឺ កូវីដ១៩ ផង ទើបមិនសូវមកកាន់ទីផ្សារ ដែលមានមនុស្សកកកុញ ងាយប្រឈមនិងការឆ្លងជំងឺ បានគ្រប់ពេលបាន ពីព្រោះថា ប្រជាពលរដ្ឋបានយល់ពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ តាម ការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរ៕
សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


