ជីវិតកម្សាន្ដ
តារាចម្រៀង-សម្តែងជប៉ុន Sayaka ដេកស្លាប់នៅសណ្ឋាគារសង្ស័យធ្វើអត្តឃាត
តារាចម្រៀង និងសម្តែងជប៉ុននាង Sayaka Kanda ដែលជាកូនស្រីរបស់តារាស្រីដ៏ល្បី Seiko Matsuda បានស្លាប់ក្នុងវ័យ៣៥ឆ្នាំ។ នាងត្រូវបានគេគិតថា បានដួលនៅក្នុងបន្ទប់សណ្ឋាគារដែលនាងស្នាក់នៅក្នុងទីក្រុង Sapporo ប្រទេសជប៉ុន។

តារាស្រីវ័យ៣៥ឆ្នាំនេះត្រូវបានគេប្រទាស់ឃើញដេកដួលនៅលើកំរាលឥដ្ឋជាន់ទី១៤នៃសណ្ឋាគារដែលមាន២២ជាន់ជាកន្លែងដែលនាងកំពុងស្នាក់នៅកាលពីល្ងាចថ្ងៃសៅរ៍ ទី១៨ ខែធ្នូ។ ពេលនោះ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែយប់នោះត្រូវបានបញ្ជាក់ថា នាងបានស្លាប់ទៅហើយ។ ការស្លាប់របស់នាងត្រូវបានប៉ូលិសបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញ។
យោងតាមសារព័ត៌មានជប៉ុនជាច្រើនបានផ្សាយថា ប៉ូលិសកំពុងស៊ើបអង្កេតលើករណីនេះ ខណៈមានការសង្ស័យអាចជាការធ្វើអត្តឃាត ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ឡើយ។
តារាចម្រៀង និងសម្តែង Kanda គ្រោងនឹងឡើងសម្តែងក្នុងពិធីប្រគំតន្ត្រី My Fair Lady នៅមហោស្រពមួយក្នុងទីក្រុង Sapporo នាយប់ថ្ងៃសៅរ៍នោះ ប៉ុន្តែនៅថ្ងៃដែលត្រូវសម្តែងបែរជាមិនឃើញនាងទៅកន្លែងសម្តែង។ ក្រុមហ៊ុនចាត់ចែងបស់នាងបានបញ្ជាក់ថា នាងបានហាត់សមកាលពីថ្ងៃសុក្រ។

នាងបានចាប់ផ្តើមអាជីពចម្រៀងកាលពីឆ្នាំ២០០១ និងល្បីខ្លាំងតាមការសម្តែងជាតួ Anna នៅក្នុងខ្សែភាពយន្ត Frozen។ ម្តាយរបស់នាងជាតារាចម្រៀង និងនិពន្ធបទចម្រៀង ខណៈឪពុករបស់នាងលោក Masaki Kanda ជាតារាសម្តែង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


