ព័ត៌មានអន្ដរជាតិ
រលកយក្សស៊ូណាមិ វាយប្រហារច្រើនកន្លែងនៅ ជប៉ុន
រលកយក្សស៊ូណាមិបានវាយប្រហារច្រើនកន្លែងនៅភាគខាងជើងប្រទេសជប៉ុន ក្រោយការរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦។

តាមការផ្សាយរបស់ CNA, ជាមួយនឹងកម្ពស់ទឹករលកខ្ពស់ៗ ស៊ូណាមិ បានវាយប្រហារដូចជា៖
- ក្រុង Urakawa នៃកោះ Hokkaido
- តំបន់ Shono នៃក្រុង Erimo
- កំពង់ផែ Mutsu Ogawara នៃតំបន់ Aomori
- កំពង់ផែ Hachinohe នៃតំបន់ Aomori
- ក្រុង Miyako នៃតំបន់ Iwate
- ក្រុង Ofunato នៃតំបន់ Iwate
- ក្រុង Kamaishi នៃតំបន់ Iwate
សូមជម្រាបជាថ្មី រញ្ជួយដីកម្រិតធ្ងន់នេះ បានវាយប្រហារប្រទេសជប៉ុន ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ និងប្រកាសអាសន្ន ថែមទាំងជម្លៀសពលរដ្ឋជាបន្ទាន់ទៀតផង។
វាមានចំណុចកណ្តាលមានជម្រៅ១០គីឡូម៉ែត្រ នៅជិតឆ្នេរ Sanriku ខណៈបើយោងតាមក្រុមអ្នកជំនាញរញ្ជួយដីបានឲ្យដឹងថា កម្លាំងរង្គើ គឺខ្លាំងដែលសមល្មមធ្វើឲ្យញ័រដល់អគារខ្ពស់ៗ ក្នុងទីក្រុងតូក្យូបាន ដ្បិតវាមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីចំណុចកណ្តាលក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


