KPT+
តាមពិតមនុស្សកើតខែសីហា មានចរិតបែបនេះសោះ
ចង់មើលឲ្យស្គាល់ចរិតឬកពារអ្នកដទៃពិតជាអាចទៅរួច ដោយគ្រាន់តែដឹងថា ម្នាក់នោះកើតខែអ្វី អ្នកក៏អាចដឹងចិត្តគេខ្លះបាត់ទៅហើយ។ តាមពិត ឲ្យតែអ្នកចេះសង្កេតបន្តិច និងយកចិត្តទុកដាក់បន្តិច ចង់ស្គាល់ចិត្តនរណាម្នាក់មិនមែនជារឿងពិបាកឡើយ។
ខាងក្រោមនេះជាចរិតពិតនៃមនុស្សកើតខែសីហាដែលអ្នកអាចស្គាល់បាន៖
លក្ខណៈទូទៅនៃបុរស

បើជាបុរស គេជាមនុស្សមានមហិច្ឆតាដើម្បីភាពជោគជ័យ ក្លាហាន និងទាក់ទាញបានការចាប់អារម្មណ៍ច្រើនពីមនុស្សនានា។ មនុស្សកើតខែនេះ ទាំងចិត្តទាំងកាយមានភាពមុតមាំ និងរីករាយចំពោះអ្វីដែលខ្លួនទទួលបាន។ ប៉ុន្តែបើរឿងខឹង និងប្រចណ្ឌក៏មិនអន់ដែរ។
លក្ខណៈទូទៅនៃនារី

បើជានារីមានចិត្តទូលាយ មិនចេះប្រកាន់ កំប្លែង មានភាពលេចធ្លោរ ប្រកបដោយមន្តស្នេហ៍ ប៉ុន្តែនាងស្អប់បំផុតអ្នកដែលមិនយល់ស្របជាមួយខ្លួន។ ភាពរីករាយរបស់នារីកើតខែនេះ ធ្វើឲ្យអ្នកជុំវិញស្រឡាញ់ចូលចិត្តណាស់ តែបើមានជម្លោះ គឺឈ្លោះមិនឈ្នះនារីដែលកើតខែនេះទេ។
ចំណុចវិជ្ជមាន
មនុស្សប្រុសស្រីកើតខែសីហា ច្រើនតែសុទិដ្ឋិនិយមចំពោះគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ ពួកគេមានភាពជាអ្នកដឹកនាំខ្ពស់ ចិត្តល្អជាមួយគេស្ទើរតែគ្រប់គ្នា ហើយស្មោះត្រង់ណាស់។ មិនតែប៉ុណ្ណោះពួកគេចេះការពារអ្នកជុំវិញខ្លួន និងត្រង់ទៅត្រង់មកមិនចេះលាក់ពុតនោះទេ។
ចំណុចអវិជ្ជមាន
ត្បិតតែចិត្តល្អ តែមនុស្សកើតខែសីហាររមែងក្រអឺតក្រទមបន្តិច ចិត្តមានៈ និងមិនអាចផ្លាស់ប្ដូរបានទេ បើគេសម្រេចចិត្តហើយ។ ម្យ៉ាងទៀតពួកគេខ្ជិលច្រអូសបន្តិច ព្រមទាំងនិយមលង់នឹងខ្លួនឯង និងចូលចិត្តប្រកួតប្រជែងណាស់។
ទំនាក់ទំនងស្នេហា

បើមានគូស្នេហ៍ជាមនុស្សកើតក្នុងខែនេះ ត្រូវត្រៀមខ្លួនឲ្យហើយចំពោះការហួងហែងនានា ព្រោះគេប្រចណ្ឌខ្លាំងមែនទែន។ ប៉ុន្តែគេក៏ជាគូស្នេហ៍ដែលព្រមធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តដៃគូ ហើយក៏ជាមនុស្សស្មោះស្នេហ៍បំផុត។ គេជាប្រភេទមនុស្សដែលមិនងាយនឹងលង់ស្រឡាញ់ឡើយ ប៉ុន្តែបើទទួលនរណាទុកក្នុងបេះដូង គេនឹងមិនព្រលែងឲ្យទៅណាងាយៗទេ។ យ៉ាងណាអ្នកកើតខែនេះ ភាគច្រើន single យូរៗ ព្រោះរកដៃគូមិនងាយត្រូវចិត្ត៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Dazzling News
ចុចអាន៖ អត្ថន័យពណ៌ផ្កាកុលាប សម្រាប់ទិញជូនឲ្យនរណាម្នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


