វប្បធម៌ ជំនឿ
ចិត្តសាស្រ្ត៖ ជ្រើសរើសនាឡិកាមួយដែលអាចឆ្លុះចិត្តអ្នកថា ស៊ូទ្រាំនឹងភាពតានតឹងរបៀបណា?
ការធ្វើតេស្តបុគ្គលិកលក្ខណៈនេះ បង្ហាញពីទិដ្ឋភាពលាក់កំបាំងមួយទៀតរបស់អ្នក។ សូមជ្រើសរើសពីនាឡិកាមួយដែលលោកអ្នកពេញចិត្ត នៅក្នុងចំណោមទាំងប្រាំមួយគ្រឿងនេះ តើមួយណាទាក់ទាញភ្នែកជាងគេ?
សូមមើលពីរបៀបដែលលទ្ធផលនីមួយៗបង្ហាញពីការគ្រប់គ្រងភាពតានតឹង និងជំនាញដោះស្រាយបញ្ហារបស់អ្នកនាបច្ចុប្បន្ននេះ។

នាឡិកាទី ១
អ្នកផ្តល់អាទិភាពឬឲ្យតម្លៃដល់ការធ្វើផែនការ ការរៀបចំ និងការងារជាប្រព័ន្ធយ៉ាងប្រុងប្រយ័ត្ន។ អ្នកពូកែដោះស្រាយភាពតានតឹងបានយ៉ាងល្អ ពីព្រោះអ្នកតែងតែមានផែនការបម្រុងទុកនៅនឹងកន្លែង។ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ កម្លាំងមួយទៀតរបស់អ្នកគឺការដោះស្រាយការងារលំបាក និងច្របូកច្របល់ដោយភាពងាយស្រួល និងសណ្តាប់ធ្នាប់។
នាឡិកាទី ២
តើស្ត្រេសគឺជាអ្វី? អ្នកមិនដឹងទេ។ អ្នកគ្រប់គ្រងសម្ពាធបានល្អ។ អ្នករីករាយនឹងភាពសាមញ្ញ និងសន្តិភាព។ អ្នករស់នៅអ្វីដែលមនុស្សជាច្រើនហៅថា ការសម្រាក ។ ទោះយ៉ាងណាក៏ដោយ អ្នកក៏ជាប្រភេទមនុស្សមិនសូវខ្វល់ទេ ព្រោះអ្នកដឹងពីអ្វីដែលអ្នកត្រូវការក្នុងជីវិតសព្វថ្ងៃនេះ។
នាឡិកាទី ៣
អ្នកប្រាកដនិយមនិងមានឧត្តមគតិជ្រៅជ្រេះ ហើយអ្នកក៏មានទំនោរក្នុងការទប់ទល់នឹងស្ថានភាពស្ត្រេស ដោយធ្វើឲ្យស្ថានភាពហាក់ដូចជាមិនសូវតានតឹង។ ថ្វីដ្បិតតែអ្នកបង្ហាញភាពជឿជាក់នៅខាងក្រៅក៏ដោយ ក៏អ្នកតែងតែមានទំនុកចិត្តយ៉ាងជ្រាលជ្រៅ។ នៅពេលដែលអ្វីៗមិនអាចគ្រប់គ្រងបាន អ្នកប្រាប់ខ្លួនឯងថា បន្តិចទៀតអ្វីនឹងប្រែជាប្រសើរឡើង។
នាឡិកាទី ៤
អ្នកមានប្រាជ្ញារហ័សរហួន និងពូកែសម្រេចចិត្ត។ អ្នកមិនមានការរារាំងដោយឧបសគ្គ ហើយឃើញថា ត្រូវប្រឈមនឹងបញ្ហានៅពេលមានបញ្ហាណាមយយចូលមកដល់។ ជាពិសេស អ្នកក៏ជាបុគ្គលដែលរីករាយក្នុងការស្វែងរកដំណោះស្រាយដ៏ទំនើប។ ពេលខ្លះអ្នកអាចធ្វេសប្រហែសអារម្មណ៍ ឬតម្រូវការនានា ប៉ុន្តែក៏នៅតែជាប្រភេទសម្រេចចិត្តត្រូវ។
នាឡិកាទី ៥
អ្នកមានទំនោរគិតទៅមុខ ទោះបីជាវាមិនទាន់កើតឡើងក៏ដោយ។ នេះអនុញ្ញាតឲ្យអ្នកមើលឃើញចំណុចខ្សោយដែលអ្នកផ្សេងទៀតអាចមើលរំលង។ ប៉ុន្តែនេះក៏អាចធ្វើឲ្យយើងបាត់បង់ការផ្តោតអារម្មណ៍លើបច្ចុប្បន្នដែរ ព្រោះជារឿយៗអ្នកតែងតែខ្វល់ខ្វាយពីអនាគត ហើយជាប់គាំងនៅក្នុង «ចុះបើ…» ពេលខ្លះអ្នកមានអារម្មណ៍ហត់នឿយ ចង់ឈប់គិត ប៉ុន្តែក៏មិនអាច។
នាឡិកាទី ៦
ក្នុងស្ថានភាពស្ត្រេស អ្នកមានជំនាញក្នុងការដោះស្រាយបញ្ហា ធ្វើការសម្រេចចិត្តរហ័ស និងស្វែងរករឿងដេលគយរធ្វើនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ អ្នកមានទំនោរគិតថាអ្នកអាចធ្វើឲ្យអស់ពីសមត្ថភាពតាមពេលវេលាកំណត់ ដែលអាចមានបញ្ហានៅពេលធ្វើការជាក្រុម៕
គ្រូ ណុប
ចុចអាន៖ បើឃើញរូបមួយណាមុនគេ នោះបង្ហាញថា បុគ្គលិកលក្ខណៈអ្នកបែបណាក្នុងសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


