ជីវិតកម្សាន្ដ
មុខម្ហូបទាំង១២ស្រុករបស់អ្នកខេត្តសៀមរាប ត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីបុណ្យភូមិសៀមរាប
ខេត្តសៀមរាបគ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាន ដោយក្នុងកម្មវិធីនោះក្រៅពីមានការរាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀង Cam-pop Galaxy Navatra ពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រស់ជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។



មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្ត សៀមរាបដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖
ទី១/ក្រុងសៀមរាប (អន្សមទឹកគ្រឿង)
ទី២/ ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់)
ទី៣/ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី)
ទី៤/ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង)
ទី៥/ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក)
ទី៦/ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់)
ទី៧/ស្រុក ពួក (មាន់អាំង)
ទី៨/ ស្រុក អង្គរ(ជុំកង្កែបបោក)
ទី៩/ស្រុក ស្រីស្នំ(អាម៉ុកខ្យង)
ទី១០/ ស្រុក អង្គរធំ(សាច់គោចង្កាក់)
ទី១១/ ស្រុក ស្វាយលើ(ខ្នប់ផ្សិត)
និងទី១២ ស្រុក វ៉ារិន(សម្លរទំពាំងវល្លិ៍យាវ)




ក្រៅពីមុខម្ហូបខាងលើ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការស្លៀកពាក់បុរាណ ទស្សនាមួកត្នោតយក្ស និងទម្រង់សិល្បៈខ្មែរបុរាណជាច្រើនមុខថែមទៀត។ អ្វីដែលពិសេសនោះ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា នឹងច្រៀងដោយផ្ទាល់ក្នុងការប្រគំតន្ត្រីលើកដំបូងរបស់នាង ជាមួយបទចម្រៀងជាង100បទ ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ឱ្យអស់ដៃតែម្ដង។




សូមបញ្ជាក់ផងដែរ កម្មវិធីបុណ្យភូមិសៀមរាប នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីដ៏ពិសេសនេះ ក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


