ជីវិតកម្សាន្ដ
៥យ៉ាង ដែលតារាចម្រៀង ព្រាប សុវត្ថិ យកបានចិត្តអ្នកគាំទ្រមកទល់នឹងបច្ចុប្បន្ន
ចំពោះអ្នកសិល្បៈ ការកសាងកេរ្តិ៍ឈ្មោះឱ្យល្បាញល្បី និងឈរលើតំណែងជួរមុខ ជាមួយការរក្សាបាននូវប្រជាប្រិយភាព បានដល់ជិត ៣០ឆ្នាំ ពុំមែនជារឿងធម្មតានោះឡើយ ពិសេសអាជីពជាតារាចម្រៀងតែម្តង ដែលទាមទារឱ្យមានការវិវត្តន៍ ជានិច្ច ទៅតាមសម័យកាលនៃតន្ត្រីទំនើប។ តែយ៉ាងណា ក្តីស្រមៃនៃតារាចម្រៀងគ្រប់រូបមួយនេះ ជាអ្វីដែល ឧកញ៉ា ព្រាប សុវត្ថិ កំពុងទទួលបាន ខណៈសាធារណជន ពិសេសយុវវ័យនៅតែពេញចិត្តនិងគាំទ្រលោកមកទល់នឹងបច្ចុប្បន្ន។

បើតាមបទសម្ភាស ដែលកម្ពុជាថ្មីទទួលបានពីអ្នកគាំទ្រ របស់តារាចម្រៀងលំដាប់ប្រទេសរូបនេះ បញ្ជាក់ថា មានចំណុចពិសេសច្រើន ជាមូលហេតុដែលពួកគាត់នៅតែស្រលាញ់គាំទ្រ ឧកញ៉ា ព្រាប សុវត្ថិ បើទោះជាបច្ចុប្បន្ន មានតារាចម្រៀងជំនាន់ថ្មីដែលមានទេពកោសល្យប្លែកៗគ្នាច្រើនក៏ដោយ។ ក្នុងនោះ អ្វីដែលពុំអាចជំនួសលោក ព្រាប សុវត្ថិ ក្នុងចិត្តពួកគាត់បាន រួមមាន៖
១. គាត់មានចំណុចពិសេសដាច់ពីគេ
បើតាមយុវជន ជា សុភ័ក្រ្ត បានលើកឡើងថា អ្វីដែលខ្លួនពេញចិត្តឧកញ៉ា ព្រាប សុវត្ថិ ខ្លាំងបំផុត គឺដោយសារតលោក មានភាព Unit មួយពិបាកធ្វើត្រាប់តាម។ លោកថា “ជាក់ស្តែងដូចជាទេពកោសល្យច្រៀងរបស់គាត់អ៊ីចឹង មកទល់ពេល នេះ ខ្ញុំមិនទាន់មើលឃើញតារាជំនាន់ក្រោយណា មានទេពកោសល្យច្រៀងដូចគាត់ឡើយ ព្រោះក្រៅតែពីច្រៀងពិរោះ សំឡេងគាត់នៅមានទឹកដមពិសេស ចេះថ្នម ទោះម៉ាត់ៗច្បាស់ៗ ហើយសូម្បីតែសម្រែកបែបរ៉ក ឬរ៉េបក្តី ក៏មិនទាន់មាន អ្នកធ្វើល្អដូចគាត់ដែរ ព្រោះទោះគាត់ច្រៀងញាប់ ក៏នៅតែច្បាស់ឃ្លោងឃ្លា មិនបន្លំៗ ហើយស្រួលស្តាប់ទៀត”។

២. និមិត្តរូបនៃសិល្បៈ ក្នុងសម័យកាលទំនើប
កន្លងមក ឧកញ៉ា ព្រាប សុវត្ថិ តែងត្រូវបានគេស្គាល់ថា ជាតារាចម្រៀងប្រុសមួយរូប ដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅស្រុក ប៉ុន្តែប្រជាប្រិយភាព មិនបានកែប្រែអត្តសញ្ញាណរបស់លោកឡើយ ខណៈជិត ៣ទសវត្សរ៍លើវិថីតន្ត្រី លោកតែងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមួយនឹងការដាក់ខ្លួន សីលធម៌-សុជីវធម៌ ទន្ទឹមនឹងការអភិវឌ្ឍនសមត្ថភាព។ កញ្ញា ងុិន រស្មុី ដែលជាអ្នកគាំទ្រម្នាក់ លើកឡើងដែរថា “ជាអ្នកគាំទ្រគាត់ជាង ២០ឆ្នាំ ខ្ញុំមិនដែលឃើញគាត់មានរឿងអាស្រូវ ឬឆ្មើងឆ្មៃឡើយ ហើយធ្លាប់ឃើញអ្នករួមការងារនឹងគាត់ សរសើរគាត់ថា គាត់ជាមនុស្សគួរឱ្យគោរពស្រលាញ់ថែមទៀត”។


៣. ទេពកោសល្យ
ពិតណាស់ អ្នកសិល្បៈគ្រប់រូបតែងលូតលាស់ជាមួយដុងពីធម្មជាតិ និងក្លាយជាអ្នកឆ្នើមលើអ្វីមួយដែលខ្លួនមាន។ តួយ៉ាង អ្វីដែលធ្វើឱ្យសាធារណជន ពេញចិត្តនិងគាំទ្រ ឧកញ៉ា ព្រាប សុវត្ថិ មកទល់នឹងបច្ចុប្បន្ននេះបាន ក៏ព្រោះតែលោក ចេះកែខៃទេពកោសល្យរបស់ខ្លួនបានគ្រប់ទម្រង់នៃចម្រៀង។ មួយវិញទៀត សូម្បីតែការសម្តែងក្នុង MV របស់លោក ក៏ធ្វើបានល្អមិនចាញ់អ្នកអាជីពខាងសម្តែងនោះដែរ។
៤. គាត់តែង Update ខ្លួនជានិច្ច
មិននៅត្រឹងជាមួយនឹងចម្រៀងនោះឡើយ លោកតែងវិវត្តន៍ខ្លួនជានិច្ច ទាំងការច្រៀង និងសូម្បីតែការលេងស្ទីលខ្លួន បង្ហាញក្នុងព្រឹត្តិការណ៍តន្រ្តីនានា ក្នុងន័យដើម្បីផ្តល់អារម្មណ៍ថ្មីជានិច្ចដល់អ្នកគាំទ្រ មិនឱ្យជិនណាយ។

៥. គំរូល្អនៃមេគ្រួសារ
ក្រៅតែពីចំណេះជំនាញ និងទេពកោសល្យដែលលោកមាន លោកក៏ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាឧត្តមស្វាមីដ៏ល្អ ខណៈដែលរៀបអាពាហ៍ពិពាហ៍ច្រើនឆ្នាំមកនេះ ពុំធ្លាប់មានរឿងអាស្រូវស្នេហាត្រីកោណសោះឡើយ និងរឹតតែមិនដែល លាក់បាំងពីជីវិតអាពាហ៍ពិពាហ៍នោះដែរ។ លើសពីនេះ តាមរយៈចរិតឫកពារ មានសុជីវធម៌ មិនឆ្មើងឆ្មៃកូនៗរបស់លោក ធ្វើឱ្យមហាជនកាន់កោតសរសើរចំពោះលោកក្នុងនាមជាឪពុកមួយរូប ដែលមិនឱ្យកូនៗសំអាងលើភាពល្បីល្បាញ ក៏ដូចជាទ្រព្យធន ដែលគ្រួសារខ្លួនមាន។


គួរបញ្ជាក់ដែរថា ឧកញ៉ា ព្រាប សុវត្ថិ ហាក់កាន់តែជោគជ័យខ្លាំងលើអាជីពជាតារាចម្រៀង ខណៈឈរជើងនៅផលិតកម្ម Galaxy Navatra ជាង ៤ឆ្នាំមកនេះ លោកបានបន្តសាងប្រជាប្រិយភាពជាមួយនឹងចម្រៀងរសជាតិថ្មី ជាច្រើនបទ។ តួយ៉ាង បើគិតត្រឹមតែមួយរយៈពេលចុងក្រោយនេះ ក្នុងចំណោមចម្រៀងជាច្រើនបទដែលលោកបានច្រៀង និងផ្ទុះការគាំទ្រខ្លាំង ភាគច្រើនជាចម្រៀងដែលនិពន្ធ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដូចជាបទ កឋិនសាមគ្គីមហាគ្រួសារខ្មែរ; សែកមន្ត្ត ក៏ដូចជា កុលាបមានបន្លា ជាដើម៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


