ជីវិតកម្សាន្ដ
ចំណុចពិសេសអីខ្លះ ដែលមិនទាន់មានតារាចម្រៀងជំនាន់ថ្មីណា មកជំនួសលោក ព្រាប សុវត្ថិ បាន?
ថ្វីបើសង្គមសិល្បៈបច្ចុប្បន្ន មានតារាចម្រៀងជាន់ចាស់ជាន់ថ្មី ត្រសងគ្នារះច្រើនយ៉ាងណាក្តី តែវិថីមួយនេះ នៅតែមានវត្តមានតារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ អមដំណើរយុគតន្ត្រីសម័យជាមួយតារាជំនាន់ក្រោយ មិនឃ្លាតឃ្លាពីមហាជននោះឡើយ។

បើនិយាយពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់តារាចម្រៀងចាស់វស្សារូបនេះ ក៏នៅតែលេចធ្លោមិនធម្មតាដែរ និងកាន់តែមមារញឹកខ្លាំងលើឆាកតន្ត្រី។ ខណៈភាពល្បាញល្បីរបស់ ឧកញ៉ា ព្រាប សុវត្ថិ ច្រើនឆ្នាំយ៉ាងនេះលើវិថីតន្រ្តី ក៏នៅមិនទាន់មានតារាចម្រៀងជាន់ថ្មីរូបណា អាចជំនួសលោកបានឡើយ ពិសេសទាក់ទងនឹង៖
១. ទេពកោសល្យច្រៀង
បើនិយាយពីចំណុចពិសេស នៃទឹកដមសំនៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ គឺអាចពណ៌នាបានថាមិនធម្មតា ក៏ព្រោះតែ មិនមែនមានត្រឹមទឹកដមសំនៀងពិរោះផ្អែមមុតប៉ុណ្ណោះទេ លោកនៅអាចប្រើប្រាស់សំឡេងបែបរ៉កយ៉ាងពិសេស ដោយស្រែកមិនភ្លាត់ ស្អកមិនបែក ហើយអាចរក្សាសំឡេងផ្អែមមុតក្នុងភាសាម៉ាត់ៗក្លែមស្រទន់ បន្ថែមលើសម្រែកបែបរ៉កថែមទៀត។

២. រក្សាអត្តសញ្ញាណដួងព្រឹលឹងនៃបទ
មិនថាជាង ២៥ឆ្នាំមុន ឬបច្ចុប្បន្ន កំពូលតារាចម្រៀងរូបនេះ អាចបទបែនបានគ្រប់ទម្រង់នៃបទ មិនថាសម័យកាលណានោះទេ។ បើបទនោសញ្ចេតនា លោកនឹងធ្វើឱ្យអ្នកស្តាប់ទទួលអារម្មណ៍លួងលោម ផ្អែមល្ហែម ឬទុក្ខសោកបង្កប់ន័យស្នេហ៍ ឱ្យមានឥន្ទ្រីយារម្មណ៍ទៅតាមចម្រៀង។ ឯចំពោះបទបែបយុគសម័យតន្ត្រីរ៉េបវិញ លោកក៏មានភាពពិសេសក្នុងការបង្ហាញផងដែរ ជាមួយនឹងការបង្ហើរសំនៀងដ៏ពិរោះ ម៉ាត់ៗច្បាស់ តែក៏មិនភ្លេចលាយឡំនឹងទឹកដមនៃភាសាអារម្មណ៍ បើទោះបីជាលើកឡើងដាក់ចុះបត់បែនរហ័សយ៉ាងណាក្តី។
៣. ប្រជាប្រិយភាពជាង ២៥ឆ្នាំ
ឈរជើងលើវិថីសិល្បៈជាង ២ទសវត្ស តារាចម្រៀងជួរមុខរូបនេះ មានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង និងត្រូវបានមហាជនមិនថាស្ថិតក្នុងវ័យណា ក៏ស្គាល់លោកដែរ។ តួយ៉ាង ក្នុងចំណោមយុវវ័យ ៥រូប ដែលផ្តល់បទសម្ភាសខ្លីជាមួយ កម្ពុជាថ្មី សុទ្ធតែចូលចិត្តនូវទឹកដមសំនៀងរបស់លោក និងនិយាយដូចៗគ្នាថា “មិនដឹងថាភាពល្បីល្បាញគាត់ មានពីពេលណាឡើយ តែចាប់ពីធំដឹងក្តីមកក៏ស្គាល់ឈ្មោះ ព្រាប សុវត្ថិ ទៅហើយ”។


៤. ពុំធ្លាប់មានរឿងអាស្រូវលើវិថីសិល្បៈ
លោកតែងបំពេញតួនាទីជាបុគ្គលសាធារណៈដ៏ល្អមួយរូប និងអាចចាត់ជាជាគំរូនៃអ្នកសិល្បៈ ដែលពុំធ្លាប់មាន រឿងអាស្រូវសោះឡើយ ហើយតែងធ្វើឱ្យគេកោតសរសើរក្នុងនាមជាកូនកត្តញ្ញូ ជាលោកឪពុកដែលមានព្រហ្មវិហារម្នាក់ និងជាឧត្តមស្វាមីមួយរូប ដែលអាចដឹងបានតាមរយៈស្នាមញញឹមនៃសុមង្គល និងសម្រស់របស់ភរិយាលោក។ ដោយឡែក ក្នុងអាជីពសិល្បៈវិញ ឧកញ៉ា ព្រាប សុវត្ថិ គឺជារៀមច្បងម្នាក់ ដែលទទួលបានការគោរពស្រលាញ់ និងផ្តល់តម្លៃផងដែរ។


ក្រៅពីចំណុចពិសេសទាំងអស់ខាងលើ អ្វីដែលគួរឱ្យកោតសរសើរចំពោះ ឧកញ៉ា ព្រាប សុវត្ថិ បើទោះបីជាបច្ចុប្បន្ន លោកមានវ័យ ៤៩ឆ្នាំហើយក៏ដោយ តែរូបសម្បត្តិនៅតែស្រស់សង្ហា ឡូយឆាយ និងទាន់សម័យលើការតុបតែងខ្លួន ធ្វើឱ្យអ្នកគាំទ្រនៅតែទទួលអារម្មណ៍ថា លោកនៅតែជា តារាចម្រៀងប្រុសមួយរូប ដែលគេបានស្គាល់កាលពីជាង ២៥ឆ្នាំមុនដូច្នេះដែរ៕

-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


