ព័ត៌មានជាតិ
មានការប៉ះទង្គិចគ្នារវាងស្រ្តីម្នាក់ និងសន្តិសុខផ្សារច្បារអំពៅ ដោយសាររឿងមិនពាក់ម៉ាស
អ្នកផ្សារបន្លែច្បារអំពៅនឹកហួសចិត្ត ខណៈដែលឃើញស្ត្រីម្នាក់ ទាញស្បែកជើងវ៉ៃសន្តិសុខផ្សារ នៅពេលដែលសន្តិសុខយកម៉ាសឲ្យគាត់ពាក់ចូលផ្សារ ដើម្បីថែរក្សាសុខភាព។

តាមប្រភពពីលោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា លោកនឹកហួសចិត្តនៅសកម្មភាពស្ត្រីម្នាក់ ដែលធ្វើដំណើរចូលមកផ្សារ ដើម្បីទិញបន្លែ ប៉ុន្តែមិនបានពាក់ម៉ាស។ ឃើញបែបនេះ ក្រុមសន្តិសុខបានយកម៉ាសជូនគាត់ពាក់ស្រាប់តែទាញស្បែកជើងវ៉ៃមកសន្តិសុខ រួចជេរប្រទេចមកសន្តិសុខថា ពួកហ្អែងមើលងាយអ្នកក្រ។ លោកប្រធានផ្សារ បាននិយាយថា សកម្មភាពរបស់ស្ត្រីខាងលើនេះ គឺធ្វើឲ្យអ្នកផ្សារមានការខឹងសម្បាយ៉ាងខ្លាំង ហើយថែមបង្ខំចិត្តដេញស្ត្រីខាងលើចេញពីផ្សារ ព្រោះខ្លាចទ្រាំកំហឹងមិនបាន។



លោក សាន់ ប៊ុនណា បន្តថា សកម្មភាពរបស់ស្ត្រីខាងលើ គឺធ្វើផ្ទុយពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យមនុស្សគ្រប់រូបមិនថាឋានៈអ្វី គឺត្រូវពាក់ម៉ាសព្រមទាំងលាងសំអាតដៃដោយអាកុលឬសាប៊ូ ទើបជម្នះបាននូវជំងឺឆ្លងរាលដាលពីជំងឺកូវីដ១៩នេះ។ អ្នកផ្សារនិយាយថា បើអ្នកណាមិនពាក់ម៉ាសទេ គឺដាច់ខាតមិនឲ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ដល់មនុស្សគ្រប់ៗគ្នា។ គួរបញ្ជាក់ថា ផ្សារបន្លែច្បារអំពៅមានទីតាំងស្ថិតនៅភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


