ព័ត៌មានអន្ដរជាតិ
តើប្រទេសតូចណាខ្លះ ដែលអាចយកឈ្នះជម្លោះលើប្រទេសធំ ដោយមិនប្រើកម្លាំងបាយ?
សង្គ្រាម មិនអាចបញ្ចប់ ដោយការធ្វើសង្គ្រាមបានទេ! នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបង្ហាញពីជំហរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងមធ្យោបាយការទូត។

កម្ពុជា តែងគោរពតាមបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃជានិច្ច និងព្យាយាមរក្សាឲ្យបាននូវស្ថិរភាពតាមព្រំដែន ទោះស្ថានភាពផុយស្រួយក៏ដោយ។
ភាពអត់ធ្មត់របស់កម្ពុជា បានបង្ហាញលទ្ធផលផ្លែផ្កាដោយរក្សាបានអាយុជីវិតកងទ័ព និងអនុញ្ញាតឲ្យជនភៀសសឹករាប់ម៉ឺននាក់ អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ នេះក៏ដោយសារតែយុទ្ធសាស្រ្តដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលឈានឆ្ពោះទៅរកការឈ្នះសង្គ្រាមឬលើថៃ ដោយមិនប្រើកម្លាំងបាយ។
នៅលើពិភពលោក មិនមានមេដឹកនាំច្រើនទេ ដែលចេះប្រើប្រាស់យុទ្ធសាស្ត្រការទូត ដើម្បីបង្ខំឲ្យប្រទេសធំជាងខ្លួន អាចដកថយឬយល់ព្រមតាមលក្ខខណ្ឌដើម្បីបញ្ចប់ជម្លោះ។
ដូច្នេះតើប្រទេសតូចណាខ្លះដែលអាចយកឈ្នះលើប្រទេសធំ តាមរយៈការមិនប្រើកម្លាំងបាយ?
១. អ៊ីស្លង់ ឈ្នះលើ ចក្រភពអង់គ្លេស (សង្គ្រាមត្រី Cod)

ដ្បិតគេហៅថា «សង្គ្រាម» ប៉ុន្តែវាជាជម្លោះដែនទឹកដែលអ៊ីស្លង់ក្នុងនាមជាប្រទេសគ្មានកងទ័ព បានយកឈ្នះលើកងទ័ពជើងទឹកដ៏ខ្លាំងពូកែរបស់អង់គ្លេស។
យើងងាកទៅមើលចន្លោះឆ្នាំ ១៩៥៨-១៩៧៦, ពេលនោះអ៊ីស្លង់បានពង្រីកដែននេសាទរបស់ខ្លួន ដែលធ្វើឲ្យអង់គ្លេសមិនពេញចិត្ត។ អ៊ីស្លង់បានប្រើល្បិចការទូតដ៏ឆ្លាតវៃ ដោយការ «គំរាមដកខ្លួនចេញពីអង្គការ ណាតូ និងបិទមូលដ្ឋានទ័ពអាមេរិក» ប្រសិនបើអាមេរិកមិនជួយអន្តរាគមន៍។
ជាលទ្ធផល ដោយខ្លាចបាត់បង់យុទ្ធសាស្ត្រការពារជាតិក្នុងសម័យសង្គ្រាមត្រជាក់ អាមេរិកក៏បានដាក់សម្ពាធឲ្យអង់គ្លេសដកថយ ហើយអ៊ីស្លង់ក៏ឈ្នះសិទ្ធិគ្រប់គ្រងដែនទឹកដែលខ្លួនចង់បានទាំងស្រុង។
២. ប៉ាណាម៉ា ដណ្តើមយកព្រែកជីកពី សហរដ្ឋអាមេរិក

ព្រែកជីកប៉ាណាម៉ាធ្លាប់ស្ថិតក្រោមការគ្រប់គ្រងដាច់មុខរបស់អាមេរិក ដែលជាចំណុចយុទ្ធសាស្ត្រសេដ្ឋកិច្ច និងយោធាដ៏ធំ។ រដ្ឋាភិបាលប៉ាណាម៉ាបានប្រើប្រាស់វិធីសាស្រ្តការទូតពហុភាគី ដោយទាញយកការគាំទ្រពីប្រទេសនៅអាមេរិកឡាទីន និងសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធខាងសីលធម៌ និងនយោបាយលើអាមេរិក។
ប្រធានាធិបតីប៉ាណាម៉ាសម័យនោះ គឺលោក Omar Torrijos បានធ្វើឲ្យអាមេរិកមើលឃើញថា ការបន្តកាន់កាប់ព្រែកជីកនេះ នឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាមេរិកក្នុងនាមជាអ្នកប្រជាធិបតេយ្យ។
ជាលទ្ធផល នៅឆ្នាំ ១៩៧៧ កិច្ចព្រមព្រៀង Torrijos-Carter ត្រូវបានចុះហត្ថលេខា ហើយអាមេរិកបានប្រគល់ព្រែកជីកឲ្យប៉ាណាម៉ាវិញទាំងស្រុងនៅឆ្នាំ ១៩៩៩។
៣. ហ្គំប៊ី ឈ្នះក្តីលើ មីយ៉ាន់ម៉ា នៅតុលាការ ICJ

នេះគឺជាឧទាហរណ៍ធំបំផុតនៃការប្រើ «អំណាចច្បាប់» ជាអាវុធ។ ហ្គំប៊ី ដែលជាប្រទេសតូចបំផុតមួយនៅអាហ្វ្រិក បានប្តឹងមីយ៉ាន់ម៉ា ដែលមានកងទ័ពធំជាងខ្លួនរាប់រយដង។
ហ្គំប៊ីបានប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដើម្បីទាមទារយុត្តិធម៌ឲ្យជនជាតិរ៉ូហ៊ីងយ៉ា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ទីបំផុត តុលាការក៏ចេញដីកាបង្គាប់ឲ្យមីយ៉ាន់ម៉ាបញ្ឈប់សកម្មភាពហិង្សា។ នោះហើយជាជោគជ័យការទូត និងច្បាប់ដ៏ធំសម្រាប់ប្រទេសតូច ដូចជាហ្គំប៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


