ព័ត៌មានអន្ដរជាតិ
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
ភាពតានតឹងរវាងកម្ពុជា-ថៃ បានកើនឡើងជាថ្មីបន្ទាប់ពីទ័ពថៃឆ្មក់ចូលមកបាញ់សម្លាប់កងទ័ពខ្មែរនៅព្រំដែន ដែលខ្មែរឈរជើងក្នុងតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា។

ជុំវិញហេតុការណ៍នោះ សមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃលើកកងទ័ពកម្ពុជា និងប្រកាសគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនដែលរកាំរកូសជាមួយថៃទៅដាក់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ។
ស្ថានការណ៍ចុងក្រោយបំផុត ត្រូវគេមើលឃើញថា បច្ចុប្បន្ន ថៃមិនមែនមានជម្លោះព្រំដែនជាមួយតែកម្ពុជាប៉ុណ្ណោះទេ ពោលគឺថៃ កំពុងមានភាពតានតឹងជាមួយអ្នកជិតខាងរបស់ខ្លួននៅជុំទិស។
ជម្លោះជាមួយមីយ៉ាន់ម៉ា (ប៉ែកខាងលិច)

ប្រទេសថៃមានបញ្ហាព្រំដែនរ៉ាំរ៉ៃជាមួយមីយ៉ាន់ម៉ា ជាពិសេសកាលពីខែវិច្ឆិកាឆ្នាំ២០២៤ កងទ័ពជើងទឹកមីយ៉ាន់ម៉ា បានបាញ់ទៅលើទូកនេសាទរបស់ថៃ បណ្តាលឲ្យមានមនុស្សស្លាប់ និងចាប់ខ្លួនបានច្រើននាក់ទៀត។ លើសពីនេះ ជម្លោះនៅព្រំដែន បាននាំឲ្យលំហូជនភៀសខ្លួន និងការព្រួយបារម្ភអំពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។
មិនត្រឹមប៉ុណ្ណឹង កងទ័ពថៃក៏ត្រូវទប់ទល់ជាមួយក្រុមប្រដាប់អាវុធនៅព្រំដែន រួមទាំងឈានដល់ការបញ្ជូនយន្តហោះចម្បាំង ទៅប្រដេញយន្តហោះមីយ៉ាន់ម៉ា ដែលហោះឆ្វែលព្រំដែនផងដែរ។
ជម្លោះជាមួយម៉ាឡេស៊ី (ប៉ែកខាងត្បូង)

ថៃ និងម៉ាឡេស៊ី មានជម្លោះដែលមិនទាន់ដោះស្រាយបានលើតំបន់ដីគោកមួយចំនួន ដូចជា Bukit Jeli និងព្រំដែនសមុទ្រនៅក្នុងឈូងសមុទ្រថៃ។ ដ្បិតថា ជម្លោះទាំងនេះមិនរីករាលដាលក្លាយជាជម្លោះបើកចំហក៏ដោយ ប៉ុន្តែនៅតែជាចំណុចនៃការមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរ។
ជម្លោះជាមួយឡាវ (ប៉ែកខាងជើង)

ថៃក៏មានជម្លោះព្រំដែនដែលមិនទាន់ដោះស្រាយជាមួយឡាវដែរ ជាពិសេសទាក់ទងនឹងកោះតូចៗ និងខ្សែបន្ទាត់ព្រំដែនតាមបណ្តោយដងទន្លេមេគង្គ។ យ៉ាងណា បញ្ហាទាំងនេះកំពុងដោះស្រាយតាមរយៈផ្នែកការទូត ហើយមិនមានជម្លោះធំឬអំពើហិង្សាធ្ងន់ធ្ងរណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កិច្ចប្រជុំព្រំដែនគោកកម្ពុជា-ថៃ នឹងរៀបចំនៅពាក់កណ្ដាលខែនេះក្នុងរាជធានីភ្នំពេញ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ