ព័ត៌មានជាតិ
យោធាថៃចាប់ខ្លួនយុវជនខ្មែរម្នាក់ ចូលទៅយកឯកសារនៅក្នុងផ្ទះរបស់ខ្លួន ដែលថៃឈ្លានពាននៅតំបន់បឹងត្រកួន
ប៉ោយប៉ែត៖យោធាថៃបានឃាត់ខ្លួនយុវជនខ្មែរម្នាក់ ដែលចូលទៅក្នុងលំនៅដ្ឋានរបស់ខ្លួនក្នុងដែនដែលថៃបានឈ្លានពានដាក់កុងទីន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយកនៅតំបន់បឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជាថៃក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥។
យុវជនដែលយោធាថៃបានឃាត់ខ្លួនមានឈ្មោះ ផល ប៉ោង ហៅមាស ដាលីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានឪពុកឈ្មោះមាស ឡេង ត្រូវបានយោធាថៃចាប់បញ្ជូនទៅកាន់ខេត្តស្រះកែវប្រទេសថៃកាលពីម៉ោង ៨៖០០នាទីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចខាងត្បូងផ្សារបឹងត្រកួន ភូមិផ្លូវបំបែក ឃុំគោករមៀត។តាមបុរស ឈ្មោះ មាស ឡេង ត្រូវជាឪពុកបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកកូនតាមម៉ូតូទៅឈប់ត្រង់រង្វង់មូលផ្លូវចូលច្រកតំបន់បឹងត្រកួន ឱ្យកូនចុះដើរចូលទៅផ្ទះយកឯកសារដោយរូបគាត់មិនហានចូលដោយចាំយូរពេកទើបដឹងថា កូនត្រូវយោធាថៃចាប់។

លោកបានបន្តថា មុនមានសង្រ្គាមរូបគាត់នឹងគ្រួសារប្រពន្ធកូនបានជម្លៀសទៅនៅខេត្តសៀមរាបជាមួយផ្ទះបងប្អូនមិនបានស្នាក់នៅតាមមណ្ឌលភៀសសឹកឡើយ។លុះថ្ងៃទី១៣ខែមករា ឆ្នាំ ២០២៦ក៏មកផ្ទះដែលត្រូវយោធាថៃដាក់កុងទីន័ររាយបន្លាលួសព័ទ្ធយកមិនអាចចូលបានក៏ឱ្យកូនចូល។ ដោយឡែកបើតាមលោក នៃ ពៅ មេឃុំគោករមៀតបានឱ្យដឹងថា ក្រោយទទួលបានព័តមានពីការឃាត់ខ្លួនពលរដ្ឋខ្មែរ ដោយយោធាថៃនៅចំណុចតំបន់បឹងត្រកួនដែលថៃហ៊ុំព័ទ្ធយកលោកបានស្រាវជ្រាវរកគ្រួសារមកសួរនាំបញ្ជក់ថា ពិតជាមានការចាប់មែនលើពលរដ្ឋរបស់គាត់មានផ្ទះនៅក្នុងភូមិបន្ទាយមានរិទ្ធ ហើយអាជ្ញាធរភូមិឃុំស្រុក កំពុងរៀបចំឯកសារដើម្បីឱ្យខាងទំនាក់ទំនងទាក់ទងទៅខាងថៃសុំឱ្យដោះលែងមកវិញ៕
ដោយ៖ អពៅ

-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


