ព័ត៌មានអន្ដរជាតិ
ស្ត្រីអាហ្សង់ទីន ស្រាតខោអាវ យកធ្វើម៉ាស ដើម្បីចូលហាងការ៉េម
ស្ត្រីម្នាក់បានចូលទៅក្នុងហាងការ៉េមអាហ្សង់ទីន ដោយស្លៀកពាក់តែខោអាវក្នុង ដោយសារតែនាងដោះខោអាវក្រៅយកធ្វើម៉ាស បើមិនដូច្នោះទេ ហាងនឹងមិនលក់ការ៉េមឲ្យឡើយ។

សកម្មភាពនឹកស្មានមិនដល់នេះ ត្រូវបានថតជាប់នៅទីក្រុង Godoy Cruz ក្នុងខេត្ត Mendoza ភាគខាងលិចប្រទេសអាហ្សង់ទីន វេម៉ោងប្រហែល១០:៤០នាទីយប់ ថ្ងៃទី១ខែមករា។
នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព បុរសជាឪពុកម្នាក់ និងកូនស្រីទាំងបីរបស់គាត់ ត្រូវបានគេមើលឃើញថាបានទៅចូលទៅជិតបញ្ជរដើម្បីកុម្ម៉ង់ទិញការ៉េម ខណៈស្ត្រីរូបនេះចូលទៅដែរ ដោយស្លៀកពាក់តែខោអាវក្នុងប៉ុណ្ណោះ។

យ៉ាងណាក្តី ស្ត្រីម្នាក់នេះ ត្រូវបានគេប្រាប់ឲ្យពាក់ម៉ាស ខណៈពេលដែលនាងព្យាយាមចងរ៉ូបពណ៌ខ្មៅ នៅជុំវិញក្បាល។ នាងទំនងជាតវ៉ា ហើយក្រោយមក នាងឈប់ព្យាយាមចងសម្លៀកបំពាក់ រួចក៏ចាកចេញពីហាងបន្ទាប់ពីត្រូវបានគេបដិសេធមិនបម្រើសេវា។
យោងតាមកាសែត Cronica បានឲ្យដឹងថា ស្ត្រីរូបនេះបានមកដល់កន្លែងលក់ការ៉េមជាមួយមនុស្ស១០នាក់ផ្សេងទៀត ដែលសុទ្ធតែមិនពាក់ម៉ាស៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពាក់ហើយចោលៗ ម៉ាស កំពុងដាក់បន្ទុកកាន់តែធ្ងន់ដល់បញ្ហាមួយទៀតនៅ ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


