ព័ត៌មានអន្ដរជាតិ
ដំណឹងក្រៀមក្រំ! វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ទទួលមរណភាព
វីរបុរសបាល់ទាត់ Diego Maradona បានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ។
អតីតខ្សែបម្រើប្រយុទ្ធនិងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានគាំងបេះដូងស្លាប់នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង Buenos Aires។ គាត់ត្រូវបានគេដឹងថាជាមនុស្សដែលងប់ងុលនឹងថ្នាំញៀន។

គាត់បានទទួលជោគជ័យក្នុងការវះកាត់កំណកឈាមក្នុងខួរក្បាលកាលពីដើមខែវិច្ឆិកាហើយត្រូវទទួលការព្យាបាលភាពញៀននឹងគ្រឿងស្រវឹង។
Maradona គឺជាប្រធានក្រុមនៅពេលដែលប្រទេសអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៨៦។ គាត់បានសាងភាពល្បីល្បាញដោយសារគ្រាប់បាល់ “Hand of God” យកដៃទះបាល់បញ្ចូលទីក្នុងជំនួបជាមួយអង់គ្លេសនៅវគ្គ quarter-finals ឬវគ្គប្រាំបីក្រុមចុងក្រោយ។

ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានប្រកាសកាន់ទុក្ខទូទាំងរយៈពេល៣ថ្ងៃ ។
Maradona បានលេងឲ្យក្លិប Barcelona និង Napoli ក្នុងអាជីពរបស់គាត់ដោយឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ២សម័យកាលជាមួយក្លិបអ៊ីតាលី។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Argentinos Juniors ហើយក៏លេងឲ្យ Sevilla និង Boca Juniors ព្រមទាំង New Old’s Old Boys នៅក្នុងប្រទេសកំណើតរបស់គាត់ផងដែរ។

Maradona ស៊ុតបញ្ចូលទីបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន៩១លើកឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនហើយចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានចំនួន៤ដង។

Maradona បានដឹកនាំប្រទេសរបស់គាត់ទៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៩០នៅប្រទេសអ៊ីតាលីតែត្រូវចាញ់ក្រុមអាល្លឺម៉ង់ខាងលិចមុនពេលដឹកនាំក្រុមម្តងទៀតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ប៉ុន្តែគាត់ត្រូវបានបញ្ជូនទៅស្រុកកំណើតវិញបន្ទាប់ពីខកខានការធ្វើតេស្តរកសារធាតុប៉ូវកម្លាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កីឡាករ ធារី ចន្ថាប៊ីន ប្រកាសលាអ្នកគាំទ្រក្លឹប Perak FA នៅម៉ាឡេស៊ី ក្រោយចប់រដូវកាល
ចុចអាន៖ កំពូលកីឡាករបាល់ទាត់ដែលទម្លាប់យកដំណើរកម្សាន្តលំហែមុនការប្រកួតមកដល់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


