ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្សង់ទីន ចាក់វ៉ាក់សាំងកូវីដឲ្យតែគ្នាឯង
ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gines Gonzalez García លាលែងពីតំណែង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានផ្តល់សិទ្ធិពិសេស ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់អ្នកសារព័ត៌មានម្នាក់ ដោយមិនចាំបាច់ចុះឈ្មោះតាមអនឡាញ ដូចជនជាតិអាហ្សង់ទីនដទៃទៀត។

អ្នកកាសែតឈ្មោះ Horacio Verbitsky បានបញ្ជាក់កាលពីថ្ងៃសុក្រថា គាត់បានទទួលវ៉ាក់សាំងរបស់រុស្ស៊ី បន្ទាប់ពីនិយាយទៅកាន់មិត្តភក្តិរបស់គាត់ឈ្មោះ Gonzalez Garcia។
យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នកផ្សេងទៀតរួមជាមួយលោក Verbitsky ត្រូវបានគេរាយការណ៍ថា បានទទួលអាទិភាពក្នុងការចាក់វ៉ាក់សាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនួសរដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ទេ ប៉ុន្តែរបាយការណ៍បានបង្ហាញថា រដ្ឋលេខាធិការក្រសួងសុខាភិបាលជាតិបច្ចុប្បន្ន ឈ្មោះ Carla Vizzotti អាចជាអ្នកជំនួសលោក Gines Gonzalez Garcia។
ប្រទេសអាហ្សង់ទីន បានផ្តល់អាទិភាពចាក់វ៉ាក់សាំង ដល់បុគ្គលិកពេទ្យជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា មុនពេលចាក់វ៉ាក់សាំងដល់ក្រុមដទៃទៀត។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសដែលមានប្រជាជនជិត៤៥លាននាក់មួយនេះ បានកត់ត្រាការឆ្លងកូវីដជិត២លានករណី និងអ្នកស្លាប់លើស៥០,០០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ រូបភាពធ្លាយពីកាមេរ៉ា អ្នកជាប់ចត្តាឡីស័ក រត់ចេញពីសណ្ឋាគារមួយ មានសន្តិសុខជួយសម្រួលទៀត
ចុចអាន៖ មកដល់ម៉ោងនេះ ក្លិប N8 កោះពេជ្រ អគាអាផាតមិន ០២ កន្លែង សង្ស័យត្រូវបានបិទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


