ព័ត៌មានអន្ដរជាតិ
ពាក់ហើយចោលៗ ម៉ាស កំពុងដាក់បន្ទុកកាន់តែធ្ងន់ដល់បញ្ហាមួយទៀតនៅ ហ្វីលីពីន
ជំងឺរាតត្បាតកូវីដ ១៩ កំពុងបន្ថែមបន្ទុកសម្រាប់ការបំពុលបរិស្ថាន នៅឯទីប្រជុំជន Bauan ដែលជាកន្លែងមុជទឹកដ៏ពេញនិយមមួយ នៅក្នុងខេត្ត Batangas របស់ប្រទេសហ្វីលីពីន ។

ភ្ញៀវទេសចរ និងអ្នកស្រុកបានរាយការណ៍ថា មានការកើនឡើងនូវចំនួនម៉ាស និងឈុតការពារឆ្លងជំងឺកូវីដ ១៩ (PPE) ដែលត្រូវបានប្រមូលពីបាតសមុទ្រ ។
លោក Arnel Vergara អ្នកជំនាញមុជទឹកជនជាតិហ្វីលីពីន ដែលបានមុជទឹកនៅតំបន់នោះ បាននិយាយថា “វាប្រហែលជាដោយសារមនុស្សមួយចំនួន ដែលជិះទូកលេងកម្សាន្ត គ្រាន់តែពាក់ម៉ាស់មួយភ្លេត ហើយដោះវាចោល ឬអ្នកផ្សេងមិនបានបោះវាចោល ឲ្យបានត្រឹមត្រូវសម្រាប់ឆ្នាំកន្លងមកនេះ” ។

ចំណែកលោកស្រី Carmela Sevilla ជាម្ចាស់រមណីយដ្ឋាន និងជាអ្នកបង្ហាត់មុជទឹក បាននិយាយថា ម៉ាសទាំងនេះត្រូវបានបន្ថែម ទៅក្នុងថង់ផ្លាស្ទិច ថង់ក្រណាត់ កន្ទបទារក និងសម្ភារៈវេចខ្ចប់នានា ដែលកំពុងពាសពេញដែនទឹកក្នុងរដូវមូសុង ។

រីឯលោក Girro Maranan មន្រ្តីនៅការិយាល័យទេសចរណ៍ខេត្ត Batangas បាននិយាយថា “ក្រុមមន្រ្តីបានដឹងអំពីបញ្ហានេះ ហើយកំពុងដឹកនាំកិច្ចប្រឹងប្រែងសម្អាត ព្រោះថាបើយើងបណ្ដោយ ភាពចម្រុះនៃសមុទ្ររបស់យើង គឺរងផលប៉ះពាល់ខ្លាំងបំផុត” ។

ទន្ទឹមនោះ លោកស្រី Marian Ledesma អ្នកធ្វើយុទ្ធនាការរបស់អង្គការ Greenpeace នៅប្រទេសហ្វីលីពីន បាននិយាយថា ការគ្រប់គ្រងមិនបានល្អ នៃយុទ្ធសាស្ត្របោះចោលសំរាមរបស់ប្រទេសនេះ បាននាំឲ្យមានការប្រមូលសំរាម នៅក្នុងដៃទន្លេរបស់ខ្លួន កាន់តែកើនឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 news agency
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


