KPT+
ផ្កា ៩ ប្រភេទមិនត្រឹមតែអាចទទួលទានបាន ថែមទាំងមានគុណប្រយោជន៍សម្រាប់សុខភាព
ផ្កាខ្លះមានសម្រស់ស្រស់ស្អាត ប៉ុន្តែបានត្រឹមតែតាំងលម្អប៉ុណ្ណោះ ពុំអាចទទួលទានបាននោះទេ។ រីផ្កាខ្លះទៀត មិនត្រឹមតែអាចលម្អ ថែមទាំងបរិភោគបាន ដោយសារពណ៌និងក្លិនរបស់វាអាចជួយបន្ថែមរសជាតិដល់អាហារ។
ក្រៅពីនោះវាផ្ដល់នូវអត្ថប្រយោជន៍មិនគួរឱ្យជឿទៀតផង។ នេះគឺជាផ្កាដែលអាចបរិភោគបាន ៩ ទាំងប្រភេទ៖
១.ផ្ការំយោល
ផ្ការំយោល ជាប្រភេទផ្កាមួយដែលអាចបរិភោគបាន និងត្រូវបានឃើញដុះនៅតាមតំបន់ត្រូពិក ។
រំយោល ត្រូវបានប្រើប្រាស់ធ្វើជាឱសថនិងធ្វើម្ហូប។ ការសិក្សាមួយចំនួនបានបង្ហាញថា វាអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលនិងសម្ពាធឈាម។
លោកអ្នកអាចញ៉ាំផ្ការំយោលផ្ទាល់ៗ ឬធ្វើសាលាដជាមួយបន្លែផ្សេងជាអាហារក៏បាន។
២.ផ្កា Dandelion
Dandelions តូចមែនពិត ប៉ុន្តែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកសីតកម្មដ៏ខ្លាំងក្លា។ ផ្កានេះបានដើរតួជាថ្នាំបញ្ចុះទឹកនោម បំបាត់ការរលាក បញ្ហាក្រពះ ហើមពោះ ក្រួសក្នុងថង់ទឹកប្រមាត់ ឈឺសន្លាក់ ត្រអក ទល់លាមកនិងព្យាបាលការបាត់បង់ចំណង់អាហារ។
គ្រប់ផ្នែកនៃរុក្ខជាតិពណ៌លឿងនេះត្រូវបានគេបរិភោគ ពីផ្ការហូតដល់ឫស ដោយឫសរបស់វាប្រើធ្វើជាតែ ខណៈស្លឹកត្រូវបានគេយកទៅបន្ថែមជាមួយសាលាដឬនំសាំងវិច។ អ្នកក៏អាចត្រាំជាមួយស្រាឬចាហួយ និងបន្ថែមក្នុងទឹកជ្រលក់យកពណ៌ផងដែរ។
៣.ផ្កាឡាវេនឌ័រ
ផ្កាដ៏អស្ចារ្យនេះ មានក្លិនក្រអូបនិងឥទ្ធិពលបំផុត។ ពណ៌និងក្លិនក្រអូបរបស់វា ជាជម្រើសដ៏ពេញនិយមសម្រាប់ទឹកអប់តែ សាប៊ូ និងប្រេងសំខាន់ៗ។ វាក៏ត្រូវបានបន្ថែមទៅក្នុងចំណីអាហារជាច្រើនប្រភេទដូចជា លាយគ្រឿងទេស ទឹកស៊ីរ៉ូ ការ៉េម នំ ប័រ។ល។ ឡាវេនឌ័រផ្ដល់នូវវីតាមីនដែលចាំបាច់សម្រាប់សុខភាពភ្នែក ស្បែក ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗរួមមាន កាល់ស្យូម និងជាតិដែក។ ការបរិភោគវាក៏អាចជួយទប់ស្កាត់ជំងឺពុកឆ្អឹង និងបន្ថយអាការរោគមុនពេលមានរដូវ។ មិនត្រឹមតែប៉ុណ្ណោះផ្កាឡាវេនឌ័រថែមទាំងអាចជួយកាត់បន្ថយការថប់បារម្ភនិងការធ្លាក់ទឹកចិត្តបានទៀតផង។
៤.ផ្កាជីវ៉ាន់ស៊ុយ
តើអ្នកធ្លាប់ឃើញបាយមាន់ដែលមានស្លឹក Coriander ដែរទេ? Coriander ដែលខ្មែរយើងហៅថា ជីវ៉ាន់ស៊ុយ មិនត្រឹមតែអាចបរិភោគបានប៉ុណ្ណោះទេ វាថែមទាំងផ្ដល់នូវមីក្រូសារជាតិ និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ វាមិនត្រឹមតែជាស្លឹករុក្ខជាតិដែលមានអត្ថប្រយោជន៍ទេ ក៏ជួយរាងកាយដោយរក្សាកម្រិតជាតិស្ករក្នុងឈាម។ ជីវ៉ាន់ស៊ុយ ក៏ផ្ទុកជាតិរ៉ែ ជាតិសរសៃ និងវីតាមីនដែលការពារបេះដូងនិងជួយកុំឲ្យឈាមកក។
៥.ផ្កាកុលាប
អ្នកប្រហែលជាធ្លាប់ដឹងហើយថា ផ្កាកុលាបអាចត្រូវបានផលិតជាភេសជ្ជៈ ប៉ុន្តែផ្កាកុលាបមិនត្រឹមតែល្អសម្រាប់ភេសជ្ជៈរសជាតិប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង ព្រោះវាសំបូរទៅដោយជាតិប្រឆាំងអុកស៊ីតកម្មនិងវីតាមីន។
វាជួយកាត់បន្ថយការឈឺក្បាល ទល់លាមក ការរំលាយអាហារ និងសូម្បីតែជំងឺរលាកសន្លាក់។ ផ្កាកុលាបក៏អាចបំបាត់ស្ត្រេសល្អផងដែរ ព្រោះវាជួយកាត់បន្ថយការថប់បារម្ភដែលនេះគេតែងប្រើវារាល់ពេលស្ប៉ា។
៦.ផ្កាជីរអង្កាម
ជីរអង្កាមមិនត្រឹមមានអត្ថប្រយោជន៍ជួយបំពាត់ក្លិនមាត់ឲ្យស្រស់ថ្លាឡើយ តែស្លឹកនិងផ្ការបស់វាអាចបន្ថែមរសជាតិឈ្ងុយឆ្ងាញ់ជាមួយបង្អែមឬម្ហូបសាឡាដនិងទឹកជ្រលក់។ល។ វាក៏ផ្ទុកសារធាតុ menthol ដែលជាថ្នាំបំប៉នធម្មជាតិធ្វើឱ្យងាយស្រួលក្នុងការបណ្ដេញជាតិពុលក្នុងខ្លួន និងជួយបំបាត់ការឈឺបំពង់ក ដោយសារឥទ្ធិពលត្រជាក់របស់វា។
ឱសថរុក្ខជាតិមួយនេះជួយដល់ការរំលាយអាហារ ការហើមពោះ និងបន្ថយរោគសញ្ញារលាកក្រពះ។ លើសពីនេះទៅទៀតវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាកដែលអាចជួយបំបាត់អាឡែកហ្សីពេលមករដូវ។
៧.ផ្កា Chamomile
Chamomile ផ្កាដែលត្រូវបានគេប្រើក្នុងការចម្អិនអាហារនិងជាឱសថធម្មជាតិអស់ជាច្រើនសតវត្សរ៍។ វាត្រូវបានគេប្រើប្រាស់ដើម្បីជួយឲ្យដំណេកលក់ស្រួលនិងកាត់បន្ថយការថប់បារម្ភ។ ជាធម្មតាត្រូវបានគេហាលវាឲ្យស្ងួតនិងញ៉ាំចូលក្នុងតែ។ ផ្កា Chamomile មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូងនិងជំនួយក្នុងការរំលាយអាហារ។
៨.ផ្កា Honeysuckle
អ្នកដឹងទេថាមាន honeysuckle មានជិត ២០០ ប្រភេទ? ផ្កាក្រអូបទាំងនេះយើងអាចបរិភោគ និងត្រូវបានប្រើជាឱសថបុរាណចិនរាប់សតវត្សរ៍មកហើយ។ ផ្កាប្រភេទនេះគេអាចប្រើប្រាស់ឬលាបដោយផ្ទាល់ទៅលើស្បែកដើម្បីព្យាបាលការរលាកផ្សេងៗ។ សារជាតិផ្អែមរបស់វាត្រូវបានគេរកឃើញនៅក្នុងស្រទាប់ផ្កាដោយប្រើក្នុងការធ្វើតែឬទឹកស៊ីរ៉ូ ទឹកដោះគោជូរ ទឹកក្រូចឆ្មា និងអាចជំនួសស្ករនៅក្នុងការដុតនំ។ ប៉ុន្តែមានពូជខ្លះអាចបង្កគ្រោះថ្នាក់ ជាពិសេសប្រសិនបើទទួលទានក្នុងបរិមាណច្រើន។
៩.ផ្កា Pansies
ក្នុងស្រទាប់ផ្កាទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដែលអាចជួយដោះស្រាយបញ្ហាសុខភាពជាច្រើនរួមមានជំងឺហឺត បញ្ហាស្បែក ជំងឺរលាកសន្លាក់ ជំងឺលើសឈាម និងសូម្បីតែជំងឺឆ្កួតជ្រូក។ ជាធម្មតាពួកវាមានច្រើនពូជ និងរសជាតិអាចប្រែប្រួលអាស្រ័យលើប្រភេទផ្កានីមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អត្ថន័យពណ៌ផ្កាកុលាប សម្រាប់ទិញជូនឲ្យនរណាម្នាក់
ចុចអាន៖ អត្ថន័យនិងខ្លឹមសារពិសេសរបស់ផ្កាម្លិះដែលយើងមិនធ្លាប់ដឹង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព