សុខភាព
ចាក់វ៉ាក់សាំង Johnson & Johnson ហើយ ត្រូវការចាក់ដូសជម្រុញ ឬ ទេ?
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ថា អ្នកបានចាក់វ៉ាក់សាំង Johnson & Johnson និង AstraZeneca ជាដើមនោះ គឺត្រូវតែចាក់វ៉ាក់សាំងជំរុញ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នេះថា ថ្វីដ្បិតវ៉ាក់សាំង Johnson & Johnson ជាដើមដែលត្រូវការចាក់វ៉ាក់សាំងមូលដ្ឋានចំនួនតែ ១ ដងក្ដី ក៏នៅតែត្រូវការចាក់វ៉ាក់សាំងដូសជំរុញដែរ ឱ្យតែបានចាក់វ៉ាក់សាំងមូលដ្ឋានរួចរាល់បានចំនួន ៤ ខែឡើងទៅ។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ដើម្បីបង្កើនអង្គការពាររាងកាយពីការវាយលុករបស់ជំងឺកូវីដ-១៩ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មី មានប្រភេទ Omicron ជាដើម ដែលពេលនេះបានរកឃើញឆ្លងចូលសហគមន៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ មានចំនួន ៨៩,៣០%។ ក្នុងនោះអ្នកចាក់ដូសទី ១ មានចំនួនសរុប ១១ ២៨៨ ៣០៦ នាក់ អ្នកបានចាក់ដូសទី ២ មានចំនួនសរុបចំនួន ១៣ ៦៩០ ៧៥៦ នាក់ និងអ្នកបានចាក់ដូសទី ៣ មានចំនួនសរុបចំនួន ៤ ០២៣ ៦៤៥ នាក់។
កាលពីថ្ងៃទី ៩ ខែមករានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសេចក្ដីជូនដំណឹង នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ក្រុមប្រឈមខ្ពស់ ដូចជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិអ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួចហើយ មានគម្លាតចាប់ពី៤ខែឡើង ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២តទៅ នៅតាមមន្ទីរពេទ្យជាតិនានា ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


