ព័ត៌មានអន្ដរជាតិ
ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត
អ្នកជំនាញបានព្រមានថា ប្រជាជនចក្រភពអង់គ្លេសអាចនឹងបន្តការពាក់ម៉ាស់រយៈពេលមួយឆ្នាំទៀតបើទោះបីជាមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ។
ថ្វីបើចក្រភពអង់គ្លេសបានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រហើយចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងក៏ដោយក៏ប្រទេសនេះត្រូវការពេលវេលាបន្ថែមទៀតមុនពេលអាចវិលមករកភាពធម្មតាវិញបាន។

លោក Sir Patrick Vallance បានលើកឡើងថា ការរឹតត្បិតអាចនៅតែបន្តយូរទៀតបន្ទាប់ពីវ៉ាក់សាំងត្រូវបានដាក់ឲ្យប្រើប្រាស់ពេញលេញ។
បច្ចុប្បន្ននេះ អ្នកដែលងាយរងគ្រោះបំផុតកំពុងចាប់ផ្តើមទទួលវ៉ាក់សាំងជាបន្តបន្ទាប់។

ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររូបនេះបានបន្ថែមថា ប្រជាជនចក្រភពអង់គ្លេសនឹងត្រូវពាក់ម៉ាស់យ៉ាងហោចណាស់មួយឆ្នាំទៀតដោយសារតែពួកគេនៅកង្វះចំណេះដឹងអំពីវ៉ាក់សាំងដែលបង្ការការឆ្លងរោគក៏ដូចជាការបញ្ឈប់វីរុសពីការរាលដាលផងដែរ។
ការព្រមាននេះបានកើតឡើងចំពេលមានក្តីរំភើបរីករាយជុំវិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។

កាលពីម្សិលមិញ លោកយាយអាយុ៩០ឆ្នាំឈ្មោះ Margaret Keenan បានបង្កើតប្រវត្តិសាស្រ្តក្នុងនាមជាអ្នកជំងឺដំបូងគេដែលត្រូវបានផ្តល់វ៉ាក់សាំង Pfizer/BioNtech ក្នុងចក្រភពអង់គ្លេស។

ទោះបីជាមានវ៉ាក់សាំងក៏ដោយ ក៏រដ្ឋមន្រ្តីបានព្រមានប្រជាជនឲ្យបន្តអនុវត្តវិធានការគម្លាតសង្គមដូចធម្មតាហើយបានណែនាំជីដូនជីតាកុំឲ្យឱបចៅៗ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រំភើបពេក រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសសម្រក់ទឹកភ្នែកពេលឃើញមនុស្សដំបូងចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ លោកយាយអាយុ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេក្នុងលោកដែលទទួលបានវ៉ាក់សាំងកូវីដនៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


