វប្បធម៌ ជំនឿ
តាមជំនឿ ពេលណាត្រូវអុចធូប ១៦ ដើម ដើម្បីនាំសំណាងល្អ នៃផ្នែកហិរញ្ញវត្ថុចូលមក
ពិធីអុជធូប ១៦ ដើមនៅខាងក្រៅ ជារឿងមួយទៀត ដែលគេជឿថា ពេលធ្វើរួច នឹងបើកផ្លូវឲ្យជួបរឿងល្អចូលមកក្នុងជីវិត ទាំងការបើកផ្លូវ នៃសំណាងក្នុងហិរញ្ញវត្ថុ។ ប៉ុន្តែនៅក្នុងពិធីនេះ នៅតែមានមនុស្សជាច្រើន មានការងឿងឆ្ងល់ អំពីកាលបរិច្ឆេទ និងពេលវេលានៃពិធីអុជធូប ១៦ ដើម ឬទិសដៅណាដែលត្រូវប្រឈម។

តើថ្ងៃណា ទើបអាចធ្វើពិធីអុជធូប១៦ដើម?
សម្រាប់ថ្ងៃធ្វើពិធីអុជធូប ១៦ ដើម គឺអាស្រ័យលើជំនឿផ្ទាល់ខ្លួន។ អ្នកខ្លះអាចធ្វើពិធីនៅថ្ងៃព្រហស្បតិ៍ ព្រោះថ្ងៃ ព្រហស្បតិ៍ ចាត់ទុកជាថ្ងៃល្អ ជាថ្ងៃនៃគ្រូ ប្រៀបបីដូចជាយើងប្រាស្រ័យទាក់ទងជាមួយវត្ថុស័ក្តិសិទ្ធិ ទេវតា ឬគ្រូដែលយើងគោរព។
មនុស្សមួយចំនួន អាចប្រកាន់ខ្ជាប់នូវថ្ងៃល្អរបស់ហោរា ឬអ្នកជំនាញក្នុងវិស័យនេះ ដែលយើងគោរព និងមានជំនឿផ្ទាល់ខ្លួន កំណត់កាលបរិច្ឆេទនៃពិធី ទោះបីជាយ៉ាងណាក៏ដោយ ដោយមិនគិតពីថ្ងៃ និងពេលវេលានៃពិធីនោះទេ អ្វីដែលសំខាន់បំផុត នោះគឺការផ្ដោតអារម្មណ៍ ការតាំងចិត្ត និងជំនឿលើអ្វីដែលកំពុងធ្វើ។

តាមការពិតទៅការអុជធូប ១៦ ដើម អាចធ្វើបានពេញមួយថ្ងៃ នៅក្នុងរង្វង់នៃព្រះអាទិត្យ។ ចំណែកក្នុងពិធីអុជធូប ១៦ដើម ត្រូវបែរមុខទៅទិសខាងកើត។ រីឯពិធីអុជធូបនៅខាងក្រៅ គួរធ្វើឲ្យឆ្ងាយពីមាត់ផ្លូវចូលផ្ទះ។ ពេលពិធីចប់ ត្រូវអុជធូបភ្លាមៗ ដាក់តាមគុម្ពស្មៅ ឬដាក់នៅគល់ឈើធំ ដោតកំប៉ុងជើងធូបចោល នៅទីនោះតែម្ដង៕
គ្រូ ណុប
ចុចអាន៖៥ យ៉ាងជាត្រណមធំ កូនចៅជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មី បានឡើយ
ចុចអាន៖ធាតុ ឈើ ភ្លើង ដី មាស និង ទឹក គួរធ្វើដូច្នេះ សម្រាប់ឆ្នាំ ២០២២ ដើម្បីនាំសិរីសួស្ដីដល់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


