ព័ត៌មានជាតិ
ទំនៀមទម្លាប់អ្នកស្រុកអង្គរ៖ ពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក នៅប្រាសាទវត្តអធ្វា
កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធកិច្ចពិធី «ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» នៅប្រាង្គកណ្ដាលនៃប្រាសាទវត្តអធ្វា ដែលជាកិច្ចពិធីដ៏វិសេសវិសាលមួយក្នុងជំនឿបែបបុរាណរបស់សហគមន៍អ្នកស្រុកអង្គរ។

ពិធីដែលប្រារព្ធឡើងនៅថ្ងៃ៣កើត ខែពិសាខនេះ គឺជាមត៌កអរូបីដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។ បើតាមទំនៀមទម្លាប់ ពិធីនេះមានអត្ថន័យសំខាន់ៗដូចជា៖
– ការចាប់ផ្តើមរដូវកាលថ្មី៖ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ ពិធីក្នុងខែពិសាខនេះ គឺជាសញ្ញាណនៃការ «បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។

– ការសុំសេចក្តីសុខ និងទឹកភ្លៀង៖ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្ម ស្របពេលដែលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។
– ការអភិរក្សមត៌កអរូបីក្នុងតំបន់អង្គរ៖ ទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្តី ក៏កិច្ចពិធីតាមបែបបុរាណនេះនៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។ នេះគឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវបានថែរក្សាតកូនតចៅ។

ក្នុងកិច្ចការអភិរក្សនេះ អាជ្ញាធរជាតិអប្សរា តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកធនធាន និងស្មារតី ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានមានលទ្ធភាពបន្តថែរក្សាទំនៀមទម្លាប់ដ៏មានតម្លៃទាំងនេះ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា «ព្រលឹង» នៃរមណីយដ្ឋានអង្គរ ឱ្យនៅបន្តមានជីវិតជានិរន្តរ៍។ បេតិកភណ្ឌអរូបី គឺជាអត្តសញ្ញាណ និងជាដង្ហើមនៃសហគមន៍៕









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


