វប្បធម៌ ជំនឿ
ទោះបីឆ្លងកាត់ច្រើនសម័យកាល គងបុរាណនៅតែជានិមិត្តរូបរបស់ជនជាតិដើមភាគតិច សម្រាប់ប្រគុំនៅពិធីបុណ្យផ្សេងៗ
ខេត្តរតនគិរី៖ គងជាឧបករណ៍គ្រឿងភ្លេង របស់ជនជាតិដើមភាគតិច មានរាងរង្វង់មូល ទំហំតូចធំចាប់ពី ១០ គូរឡើងទៅ មាន១ធំជាងគេត្រូវបានគេសន្មត់ថាជាមេរបស់វា។ គងនេះដែរនៅតែមានសារៈសំខាន់ សម្រាប់ប្រពៃណីទំនៀមទម្លាប់ បុណ្យភូមិ បុណ្យសព និងពិធីបុណ្យផ្សេងៗទៀត ដែលគេតែងតែប្រទះឃើញ ចាស់ទុំដឹកនាំលេង នៅក្នុងពិធីបុណ្យម្តងម្កាល។ បើទោះបីជាប្រទេសកម្ពុជា ត្រូវឆ្លងកាត់ច្រើនសម័យកាលយ៉ាងណាក៏ដោយ ជនជាតិដើមភាគតិច នៅតែរក្សាទុកដើម្បីវាយគងនេះជាបទភ្លេងរាំលេងកម្សាន្តទៅតាមបទភ្លេងដែលចាស់ទុំចេះចាំតគ្នា ឬពិធីបុណ្យផ្សេងៗ។ អ្វីដែលគួរឱ្យកត់ចំណាំមួយទៀតនោះ ទោះបីជាគងនេះខូចឬ ចាស់ក្តី អ្នកភូមិឬម្ចាស់គងនោះនៅតែរក្សាទុកដើម្បីសុំសេចក្តីសុខ។

លោក ខាំភុន វុន ជាជនជាតិដើមភាគតិច ទំពួន រស់នៅភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានថ្លែងប្រាប់ថា សម្រាប់ជនជាតិដើមភាគតិចគោរពគងបុរាណនេះណាស់ ព្រោះវាបានមន្សល់ទុកតាំងពីដូនតាមក។ សម្រាប់លោកក៏មានគងបុរាណមួយផងដែរ ដែលបានបន្សល់ទុកពីឪពុក។ លោករៀបរាប់ថា៖«ប្រវត្តិគងនេះថា កាលដើមឡើយអ្នកផ្សេងកាន់កាប់ ប៉ុន្តែយកដូរជាមួយឪពុកខ្ញុំ។ មានន័យថាគងនេះមួយ ប្តូរជាមួយដំរី ១ក្បាល និងក្របី ៤ ក្បាល»។
លោកបន្តថា គងនេះមិនបានដឹងពីអាយុកាលនោះទេ ពីព្រោះមានអ្នកកាន់កាប់តជំនាន់ ប៉ុន្តែមិនថាអ្នកណាកាន់កាប់នោះទេ គឺអ្នកភូមិគោរពគងនេះ និងតែងតែយកគងនៅទៅលេងភ្លេងក្នុងកម្មវិធីកម្សាន្ត និងបុណ្យផង។

បើតាម លោក ខាំភុន វុន ជាជនជាតិដើមភាគតិច ជាទូទៅគេធ្វើពិធីសែនគងនេះទៀងទាត់ណាស់ ទៅតាមកំណត់គឺ១ ខែសែនម្តង មានស្រាពាង និងមាន់ស្ងោ ដើម្បីឱ្យម្ចាស់ផ្ទះមានសេចក្តីសុខ រកស៊ីមានបានជាដើម។ បច្ចុប្បន្ន រូបរាងគងរបស់គាត់បែក១ចំហៀង ដោយសារប្អូនរបស់គាត់កើតមានជម្ងឺវិកលចរិត បោះពីលើផ្ទះត្រូវកាំជណ្តើរ ប៉ុន្តែគាត់ទុកសម្រាប់គោរព និងយកទៅលេងភ្លេងក្នុងពិធីផ្សេងៗ ។ លោកបន្តលើកឡើងទៀតថា កាលពីមិនទាន់បែក គងនេះបញ្ចេញសំឡេងរាប់រយគីឡូម៉ែត្រ និងមានសំឡេងពិរោះរណ្តុំ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


