សន្តិសុខសង្គម
លោក ឌួង ឆាយ ប្រតិកម្មខ្លាំងៗ ក្រោយមានអ្នកទូរស័ព្ទមកចោទថា លោកធ្វើបាបអតីតភរិយា
បន្ទាប់ពីមានការចុះពិនិត្យទីតាំងលក់គ្រឿងសំអាងរបស់អ្នកនាង ដេត ម៉ារីណា អតីតភរិយាលោក ឌួង ឆាយ ដែលមានប្រេនម៉ាក DMLN កាលពីម្សិលមិញនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ លោក ឌួង ឆាង បានបង្ហោះសារប្រតិកម្មខ្លាំងៗមួយ ក្រោយមានអ្នកទូរស័ព្ទមកសួរនាំជាច្រើន និងមានទាំងអ្នកចោទលោកថា ជាអ្នកធ្វើបាបនាង។

ក្នុងសារនោះ លោក ឌួង ឆាយ បានលើកឡើងថា មានគេខលមកសួរខ្ញុំជាច្រើន មានទាំងអ្នកដែលចោទខ្ញុំទៀតថា ខ្ញុំធ្វើបាបនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវ មិចបានមិនចោទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹក ហើយអោយនាងបើកឡានបុកទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។ ហើយលោកឯងមានបុណ្យស័ក្ដិ តួនាទីជាស្អីដែរ បានលោកឯងអន្តរាគមន៍រឿងគេនឹង លោកឯងជាស្អីដែរហាស បានដើរកាងគេកាងឯងគ្រប់រឿងចឹង ហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណី ជាប់សាច់ឈាមអ្នកធំទៀត ប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកស៊ីខុសច្បាប់គ្រប់បទល្មើស។

សូមរំលឹកថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផលប្រ៊េន DMLN នៅផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ប្រើប្រាស់រងផលប៉ះពាល់ដល់ស្បែក។
ផលិតផលប្រ៊េន DMLN ដែលគេដឹងថា ជារបស់អ្នកស្រី ដេត ម៉ាលីណា អតីតប្រពន្ធលោក ឌួង ឆាយ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការឆ្មក់នៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

កម្លាំងជំនាញបានបញ្ជាក់ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម ខណៈម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា។
យ៉ាងណាក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈវត្ថុតាងយកទៅនោះទេ និងបានដកកម្លាំងទៅវិញ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


