Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី សរសើរ​និង​អាណិត​លោក ឌួង ឆាយ ដែលមិនបានជួបកូនៗ​

បានផុស

នៅ

ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព​លោក សុខ រ៉ាស៊ី បានបង្ហាញ​ការ​អាណិត​និង​សរសើរ​ខ្លាំង​ចំពោះ​លោក ឌួង ឆាយ បន្ទាប់​បាន​អាន​សំណេរ​ដ៏​កម្សត់​ដែល​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​។​

លោក សុខ រ៉ាស៊ី បាន​លើកឡើងថា ​អ្នកមាន​កូន​បាន​យល់​អារម្មណ៍​នេះ​ បើ​មនុស្ស​មិន​គិតពី​កូន​ថ្មើរនេះ​ប្រហែល​ដេក​ឱប​ស្រី​ថ្មី​ហើយ​សោយសុខ​លើ​គំនរ​មាសប្រាក់​បាត់​ហើយ​។​ សូម​សរសើរ​គាត់​ទោះ​រវល់​យ៉ាង​ណា​តែ​គិតដល់​កូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា​ ពាក្យ​ដែល​គាត់​សរសេរថា ​អានិតកូនៗ ខ្ញុំ​ខ្វះ​ភាពកក់ក្តៅ​(​ក្នុងស្ថានភាព​មិនអាច​ជួប​កូន​បង្កើ​ត​យើង​បាន​)​ខ្ញុំ​មានកូន​ដែរ​ខ្ញុំ​អាន​ហើយ​ទប់ទឹក​ភ្នែក​មិន​ចង់បាន​!​សំណាងល្អ​មនុស្ស​ល្អ​ក្នុង​កែវ​ភ្នែក​ខ្ញុំ ឌួង ឆាយ​។​

សំណេរ​របស់​ពិធីករ សុខ រ៉ាស៊ី ខាងលើនេះ​បន្ទាប់ ពី​លោក ឌួង ឆាយ បង្ហោះ​ថា ​ខ្ញុំបាទ​និង​អ្នក​ម្តាយ​រួមជា​មួយ​អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង​មុន​១​សប្តាហ៍​ដើម្បី​ជួប​កូនៗ​ជា​លើក​ទី​២​ហើយ​ប៉ុន្តែ​អតីត​របស់ខ្ញុំ​មិន​អោយ​ជួប​។ ​សូម​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ពិ​ចារណា​តាម​ការគួរ​។​

លោក ឌួង ឆាយ បន្តថា​ ច្បាប់ធម្មជាតិ​ក្តី​ ច្បាប់​មនុស្ស​ក្តី​មិនអាច​កាត់ផ្តាច់​មនោ​ស​ចេតនា​ឪពុក​និង​កូនៗ​ខ្ញុំ​បានទេ​។​ រយៈពេល​ជាង​កន្លះ​ឆ្នាំ​ជួប​កូនៗ​ខ្ញុំ​បានតែ​៣​ដង​។ ​អានិតកូនៗ​ខ្ញុំ​ណាស់​ខ្វះ​ភាព​កក់ក្តៅ​ជាពិសេស​កូនប្រុស​ច្បង​ខ្ញុំ​នៅ​ឈឺ និង​កូនស្រី​ពៅ​នៅ​តូច​ណាស់​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម