សន្តិសុខសង្គម
អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា
លោក ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យលោក ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ត្រូវប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅអ្នកស្រី ដេត ម៉ាលីណា ដែលត្រូវជាម្តាយ ដោយទុកពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ជាកំហិត។ ក្នុងករណីមិនអនុវត្តតាមដីកាបង្គាប់ អាជ្ញាសាលានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត។

បើតាមលិខិតជូនដំណឹងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចនេះម្តងរួចមកហើយ ប៉ុន្តែការអនុវត្តនេះ មិនបានសម្រេច។ អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ គឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿ លើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ខែ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ស្របតាមមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័ត្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះ ដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមកអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេចចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។
ក្នុងករណីពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើ នោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


