ព័ត៌មានជាតិ
សិស្សនិទ្ទេស A ខេត្តបន្ទាយមានជ័យឆ្នាំនេះ កើនឡើងជិត ៣០០%
ខេត្តបន្ទាយមានជ័យ៖ បេក្ខជនសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នៅខេត្តបន្ទាយមានជ័យ ឆ្នាំ ២០២១ នេះ ប្រឡងជាប់និទ្ទេស A មានចំនួន ៩៩ នាក់ កើនឡើង ជិត ៣០០ ភាគរយ ខណៈកាលឆ្នាំ ២០១៩ មានត្រឹមតែ ២៥ នាក់ប៉ុណ្ណោះ។

លោក កឹម តឿន ប្រធានការិយាល័យមធ្យមសិក្សាបានមានប្រសាសន៍ឱ្យដឹងថា លទ្ធផលបេក្ខជនសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នៅខេត្តបន្ទាយមានជ័យ ឆ្នាំ ២០២១ នេះ និទ្ទេស A មានចំនួន ៩៩ នាក់ ក្នុងនោះស្រីមានចំនួន ៧០ នាក់។ លោកបានបញ្ជាក់បន្ថែមថា បេក្ខជននិទ្ទេស A ឆ្នាំនេះ បានកើនឡើងខ្ពស់ បើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ មានចំនួន ២៥ នាក់តែប៉ុណ្ណោះ។

លោក កឹម តឿន បានបន្តថា ចំពោះ បេក្ខជននិទ្ទេស B មានចំនួន ២៥៧ នាក់/ស្រី ១៧៧ នាក់ និទ្ទេស C ចំនួន ៥៣៩ នាក់/ស្ រី៣១៩ នាក់ និទ្ទេស D ចំនួន ៩៣៥ នាក់/ស្រី ៥៦១ នាក់ និង និទ្ទេស E ចំនួន ១ ១១៤ នាក់/ស្រី ៦៣៤ នាក់។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានឱ្យដឹថា លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅខេត្តបន្ទាយមានជ័យឆ្នាំសិក្សា ២០២០-២០២១ នេះមានបេក្ខជនទូទៅប្រឡងជាប់ ចំនួន ២ ៩៤៤ នាក់/ស្រី ១ ៧៦១ នាក់។

លោក ឈួ ប៊ុនរឿង បានបញ្ជាក់បន្តទៀតថា ក្នុងនោះបេក្ខជនក្នុងបញ្ជីចំនួន ៤ ៩៤៧ នាក់/ស្រី ២ ៦៣៦ នាក់ បេក្ខជនមកប្រឡងចំនួន ៤ ៧១៤ នាក់/ស្រី ២ ៥៤៤ នាក់ ដោយបេក្ខជនប្រឡងជាប់ចំណេះទូទៅ ស្វៃរិន និងបំពេញវិជ្ជា ចំនួន ២ ៩៤៤ នាក់/ស្រី ១ ៧៦១ នាក់ គិតជាភាគរយសរុប ៦២,៤៥%។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់ តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរថា កុំអស់សង្ឃឹម ហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររងបាន។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ ខេត្តបន្ទាយមានជ័យ មាន ៧ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៣ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គម ៤ មណ្ឌល ស្មើនឹង ១៩៩ បន្ទប់៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៨ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា