ចរាចរណ៍
រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបុកជាមួយរថយន្តកូរ៉ូឡាសងសំណង៣០ម៉ឺនរៀលបញ្ចប់រឿង
បុរសម្នាក់រួមដំណើរជាមួយបុរស៣-៤ នាក់បើករថយន្តម៉ាស្ដា ចង្កូតស្ដាំពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបានជ្រុលចង្កូតទៅបុកជាមួយរថយន្តកូរ៉ូឡាបណ្ដាលឱ្យរងការខូចខាតរៀងខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2D-6658 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតគេចពីម៉ូតូដែលឈប់អែបទិញចាប់ហួយនៅចិញ្ចើមផ្លូវមកខាងឆ្វេងដៃ ខណៈនោះក៏មានម៉ាស្ដាចង្កូតស្ដាំ មួយគ្រឿងពណ៌ត្រេអីពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-2578 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស៣-៤នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតជ្រុលទៅបុកជាមួយរថយន្តកូរ៉ូឡាចំផ្នែកខាងឆ្វេងទ្វារខាងមុខបណ្ដាលឱ្យរងការខូចខាតរៀងខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្តម៉ាស្ដា បានចេញសំណងទៅឲ្យខាងភាគីរថយន្តកូរ៉ូឡាចំនួន៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


