ជីវិតកម្សាន្ដ
ចេញអាល់ប៊ុមទោលដំបូង Lisa បំបែកកំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក
ទើបតែចេញអាល់ប៊ុមចម្រៀងទោលជាលើកដំបូងសោះ Lisa សមាជិកក្រុម BLACKPINK បានបំបែកកំណត់ត្រាធំៗដល់ទៅ ៣ ផ្អើលគេផ្អើលឯងទាំងអ្នកស្ថិតក្នុងរង្វង់សិល្បៈ និងបណ្ដាហ្វេនៗ។

ក្នុងនោះដែរ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ កញ្ញា Lisa បានបង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard ដំបូងគេក្នុងប្រទេសកូរ៉េ ជាប់ឈ្មោះជាតារាចម្រៀងស្រីទោលមានការពេញនិយមបំផុត ក្រោយពីបទ Money ទទួលបានពិន្ទុខ្ពស់នៅលើ Billboard’s Pop Airplay។

ក្នុងខែឆ្នាំដដែលនោះ បទ Money ក្នុងអាល់ប៊ុម LALISA បានបំបែកកំណត់ត្រាថ្មីមួយទៀត នៅលើទស្សនាវដ្ដី Forbes ផងដែរ។ យោងតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbes បានឱ្យដឹងថា Lisa ត្រូវបានមហាជនទទួលស្គាល់ជាតារាចម្រៀងស្រីពេញនិយមបំផុតចំពោះការចេញអាល់ប៊ុមសូឡូ (Solo) របស់នាង ហើយនាងបានក្លាយជាតារាកូរ៉េស្រីមានប្រជាប្រិយជាងគេ ក្នុងចំណោមតារាចម្រៀងទោលរបស់ប្រទេសកូរ៉េ នៅដើមឆ្នាំ ២០២២។

ដោយឡែកកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ អាល់ប៊ុមទោលរបស់តារាស្រីរូបនេះ គឺ LALISA មានចំនួនអ្នក Stream លើសពី ៥០០លានដងហើយនៅលើ Spotify ត្រឹមរយៈពេលត្រឹម ១៣២ថ្ងៃ។ ដោយសារចំនួនអ្នក Stream ដ៏ច្រើនលើសលុបនេះ LALISA បានក្លាយជាអាល់ប៊ុមតារាទោលដំបូងអាចបំបែកកំណត់ត្រាមានអ្នកចូល Stream លើស ៥០០លានដងលឿនជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់ Spotify៕
![WATCH] Blackpink's Lisa Makes Her Solo Debut With Lalisa](https://pyxis.nymag.com/v1/imgs/2af/a03/d452fc0e19d8af79c2b19b3857820a6fcf-lisa-.png)
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ថតរឿងភាគលើកដំបូងចប់ភ្លាម Jisoo សមាជិក BLACKPINK ឈ្នះពានមួយភ្លែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


