Connect with us

ចរាចរណ៍

បើករថយន្តបំពានភ្លើងស្តុបត្រូវរថយន្តមួយគ្រឿងទៀតបុក​រុញប៉ះបង្គោលផ្លាកសញ្ញាចរាចរណ៍មួយ​ដើម​

បានផុស

នៅ

​ជនជាតិ​ចិន​ពីរ​នាក់​ប្តី​ប្រពន្ធ​បើករថយន្ត toyota prius មួយគ្រឿង​បំពាន​ភ្លើងស្តុប ត្រូវ​រថយន្ត​toyota prius មួយគ្រឿង​ទៀត​បុក​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​ចង្កូត​ទៅបុក​បង្គោល​ផ្លាកសញ្ញា​ចរាចរណ៍​រលើង​កល់​ជាប់​ក្រោម​រថយន្ត​ទៅមុខ​លែងរួច​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង១០នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៥ ខែមករា ​ឆ្នាំ២០២២ នៅតាម​បណ្ដោយ​ផ្លូវ R6 កែង​នឹង​ផ្លូវ​R5 ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ពីរ​នាក់​ប្ដី​ប្រពន្ធ​បើករថយន្ត​toyota prius មួយគ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN-0923​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ R6 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន និង​បំពាន​ភ្លេង​ស្តុ​ប លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​រថយន្ត​toyota prius មួយគ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BD-4639 បើកបរ​ដោយ​បុរស​ជនជាតិខ្មែរ​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ R8 ទិសដៅ​ពី​លិចទៅ​កើត​ឆ្លង​មក​ផ្លូវ​R5 ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​បុក​ពី​ចំហៀង​ពេញទំហឹង​បណ្តាល​ឲ្យរថយន្ត​toyota prius បើកបរ​ដោយ​ជនជាតិ​ចិន​រេ​ចង្កូត​ទៅបុក​បង្គោល​ស្លា​ក​សញ្ញា​ចរាចរណ៍​មួយ​ដើម​នៅ​កណ្ដាល​សួន​ចែក​ទ្រូងផ្លូវ​​រលើង​កល់​ជាប់​ក្រោម​រថយន្ត​ទៅមុខ​លែងរួច​។ ​ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការ​ខូច​រាង​រៀងខ្លួន​យ៉ាងដំណំ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​មក​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​សម្របសម្រួល​គ្នា​បន្ទាប់​មក​ខាង​ភាគី​ជនជាតិ​ចិន​បានចេញ​សំណង​ថ្លៃ​ខូចខាត​ទៅ​ឲ្យ​ខាង​ភាគី​រងគ្រោះ ដោយឡែក​បង្គោល​ផ្លាកសញ្ញា​ចរាចរណ៍​ភាគី​ជនជាតិ​ចិន​បានធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ខាង​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម