ព័ត៌មានជាតិ
រៀនជំនាញច្បាប់ ក៏មានឱកាសច្រើន មិនចាញ់ជំនាញផ្សេងទៀតដែរ ប្រសិនបើចេះច្បាស់
ជំនាញច្បាប់ គឺជាមុខវិជ្ជាមួយ ដែលចូលរួមដោះស្រាយបញ្ហាសង្គម និងជាគ្រោងឆ្អឹងមួយដ៍សំខាន់ សម្រាប់សង្គម។
លោក វ័រ ដារិទ្ធ អតីតនិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់ថា មូលដ្ឋានគ្រឹះ សម្រាប់សិស្សប្អូនដែលចង់រៀនច្បាប់ គឺត្រូវពូកែមុខវិជ្ជាគ្រឹះ អក្សរសាស្ត្រខ្មែរ ដែលមុខវិជ្ជានេះ តម្រូវឱ្យអ្នកសិក្សាត្រូវចេះបកស្រាយ វែកញែករកខុសត្រូវ។

លោក ដារិទ្ធ បន្តថា មុខវិជ្ជាផ្សេងទៀតគឺ សីលធម៌ពលរដ្ឋ និងប្រវត្តិវិទ្យា ដែលអ្នកសិក្សាត្រូវដឹងពីបទពិសោធន៍ពីអតីតកាល។ ក្រៅពីនេះ ក៏ទាមទារឱ្យអ្នករៀនចេះភាសារបរទេស ដើម្បីជាទុនក្នុងការសិក្សាឯកសារបរទេសផងដែរ ខណៈដែលក្រមច្បាប់មួយចំនួនត្រូវបាននាំយកមកពីបរទេស។

លោក វ័រ ដារិទ្ធ បានឱ្យដឹងទៀតថា អ្នករៀនច្បាប់ចប់ពេលពួកគាត់ចេញទៅបម្រើការងារ គឺអាចធ្វើការនៅក្នុងវិស័យតុលាការ មានដូចជា ចៅក្រម ព្រះរាអាជ្ញា ក្រឡាបញ្ជី មេធាវី និងជំនួយការផ្នែកច្បាប់ជាដើម។ ក្រៅពីនេះ ក៏អាចបម្រើការងារជាមន្ត្រីរាជការតាមក្រសួង ដែលមាននាយកដ្ឋានផ្នែកច្បាប់។
ម្យ៉ាងទៀត អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងតាមវិស័យឯកជន ក៏មានតម្រូវការច្រើនជាងរដ្ឋដែរ សូម្បីតែធនាគារ ក៏ត្រូវការអ្នកច្បាប់ ឬក៏ក្រុមហ៊ុនមេធាវីជាដើម។

បើតាមអតីតនិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រូបនេះ បានបញ្ជាក់ថា ប្រសិនបើយើងចេះពិតប្រាដក នោះការងារ នឹងរត់រក តែបើយើងមិនខិតខំប្រឹងរៀននោះទេ ទៅដល់ទីណាក៏គ្មានការងារដែរ។ លោកថា ដើម្បីរៀនឱ្យចំគោលដៅ គឺយើងត្រូវច្បាស់លាស់ តើយើងចង់ក្លាយជាអ្វី? ជំនាញច្បាប់គឺទូលំទូលាយណាស់ត្រូវកំណត់ឱ្យច្បាស់ ទៅលើជំនាញណាមួយ ដូចជាក្រឡាបញ្ជី ចៅក្រម មេធាវី គឺត្រូវសម្រួចទៅលើមុខវិជ្ជានោះ ហើយព្យាយាមអានសិក្សាឱ្យបានច្រើនទើបទទួលបានលទ្ធផលល្អក្រោយបញ្ចប់ការសិក្សា៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


