Connect with us

KPT+

ចេះគិត ចេះចាយ ចេះសន្សំ ​ អ្នកនឹងសល់ទ្រព្យច្រើន

បានផុស

នៅ

មនុស្សមួយចំនួន​បើកប្រាក់ខែភ្លាម ឬមានចំណូលចូលមក មិនដែលចេះសល់លុយប្រចាំខែ ដោយសារតែមិនចេះបែងចែកចាត់ចែងប្រាក់ឲ្យត្រឹមត្រូវ។ ការចំណាយគ្មានគម្រោង និងចំណាយគ្មានគោលដៅ ជាហេតុធ្វើឲ្យមនុស្សក្រ ព្រោះបាត់លុយមិនដឹងមុខ។ ទោះយ៉ាងណាមិនមែនមានន័យថា មិនអាចកែកុនបាននោះទេ បើអ្នកមានចំណុចប៉ុន្មានខាងក្រោមនេះ អ្នកនឹងសល់លុយ សល់ទ្រព្យមិនខានឡើយ។

ចេះគិត


សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការចាយវាយត្រូវតែមានស្មារតីគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ នៅថ្ងៃដែលបើកប្រាក់ខែកុំអាលទៅដកប្រាក់ ទុកឲ្យវានៅស្ងៀមៗក្នុងធនាគារសិនទៅ។ ​ក្នុងកំឡុងពេលដែលលុយនៅក្នុងធនាគារនោះ តម្រូវឲ្យអ្នកធ្វើគម្រោងចាយវាយឲ្យសមស្របជាមុនសិន ដោយប្រាក់មួយចំនួនទុកដើម្បីកសាងអនាគត និងមួយចំណែកទៀតទុកសម្រាប់ចាយក្នុងមុខទំនិញដែលមិនបានកត់ក្នុងបញ្ជីរគ្រោងទុក ហើយមួយផ្នែកទៀតទុកសម្រាប់ចាយក្នុងខែនេះតែម្ដង ព្រោះទម្រាំដាច់ខែនៅយូរទៀត ។ គិតឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីឲ្យការចំណាយមានប្រសិទ្ធិភាព មិនខ្ជះខ្ជាយ។

ចេះចាយ


សួរខ្លួនឯងឲ្យប្រាកដថា តើយើងទិញធ្វើអី? មានអ្វីចាំបាច់ដែរទេ? សួរសំណួរទាំងនេះ ដើម្បីឲ្យការសម្រចចិត្តចាយលុយម្ដងៗប្រសើរបំផុត។ គិតឲ្យបានស្រួលបួលសិន មុននឹងចាយវាយថា ពេលដែលយើងទិញវា តើទទួលបានផលប្រយោជន៍អ្វីខ្លះពីរបស់ដែលយើងទិញនោះ?  រកផលប្រយោជន៍ឲ្យបានមុនពីរបស់នោះសិន សឹមសម្រេចចិត្តទិញវាជាក្រោយ។

ចេះសន្សំ

រឿងដំបូងនៅពេលដែលគេបានលុយមក គឺរៀបចំទុកលុយសន្សំមុនឲ្យរហ័ស មុននឹងលុយវាអស់ មុននឹងទិញអ្វីៗ យកលុយដាក់ក្នុងធនាគារសិន។ ត្រូវតែខាំមាត់សង្កត់ចិត្តចំពោះភាពចង់បានឲ្យជាប់ នោះមិនយូរប៉ុន្មានទេ ទម្លាប់ដដែលៗទៅវានឹងសាំ ​នាំឲ្យការសន្សំនោះស្ថិតក្នុងផ្នត់គំនិតនៅពេលបើកប្រាក់ខែ អ្នកក៏ចេះដកលុយសន្សំដោយស្វ័យប្រវត្តិ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មក​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ នៃ​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ

ចុចអាន៖​ តើ លុយ និង ជោគជ័យ ចែក​មិន​ដាច់​ពី​គ្នា​ពិតមែន​ដែរ​ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម