Connect with us

KPT+

មាន​ប្រាក់​តិចតួច គិត​ថា​វិនិយោគ​មិន​បាន? ខុស​ហើយ! អាន​វិធី​ប៉ុន្មាន​នេះ

បានផុស

នៅ

មនុស្សជាច្រើនបានគិតខុសថា ការវិនិយោគនីមួយៗ ត្រូវការប្រាក់ច្រើន ចាប់ពីពាន់ដុល្លារឡើង។

មិនមែនជាការពិតនោះទេ។ មនុស្សជាច្រើនរួចហើយ ចាប់ផ្តើមវិនិយោគលៃត្រឹមតែ ៥០ ដុល្លារក្នុងមួយខែ ហើយ​ពួកគេទទួលបានលទ្ធផល​លើសពីអ្វី ដែលយើងដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានវិធីជាមួយចំនួន​ដែលយើង​អាចចាប់ផ្តើមវិនិយោគដោយប្រើប្រាក់តិចតួចបាន។

ជា​មួយ​នឹង​ទីផ្សារ​លើ​អ៊ិន​ធរ​ណិត ក៏ដូចជាតិចណូឡូជីជាច្រើនប្រភេទនាពេលបច្ចុប្បន្ន ជួយ​ឱ្យ​គ្រប់គ្នា​​មាន​ភាព​ងាយ​ស្រួល​ជាងជំនាន់​មុនក្នុងការកសាងទ្រព្យសម្បត្តិ ។

ដំបូងបង្អស់ គ្រប់គ្នា ត្រូវ​ការបង្កើតទម្លាប់ល្អ ​ក្នុងការលះបង់ប្រាក់ជារៀងរាល់ខែដើម្បីវិនិយោគ។

ថ្ងៃនេះ KPT Plus សូមបង្ហាញនូវគន្លឹះទាំង៦យ៉ាងដើម្បីបណ្ដាក់ទុនបានទោះមានលុយតិចបំផុត៖

១. ​វិធី​សាស្រ្ត​​ធ្វើ​នំ​គ្មាន​ម្សៅ

សន្សំប្រាក់ជារៀងរាល់សប្ដាហ៍ ដោយចាប់ផ្ដើមពី១០ដុល្លារ តាមរយៈធនាគារ។ ​ស្តាប់ទៅហាក់ដូចជាតិចណាស់មែនទេ? ប៉ុន្តែបើទម្លាប់បានមែន​ នោះប្រាក់នឹងកើនឡើងបន្តបន្ទាប់។ ធនាគារ​នឹង​ផ្ដល់នូវការប្រាក់ជារៀងរាល់ខែទៀត។ ក្រៅពីនេះ ក៏​អាច​សាកល្បង​​គម្រោង​សន្សំពី​ប្រាក់​បៀវត្តន៍ក៏បាន។ គម្រោងនេះ​មាន​នៅឯធនាគារជាច្រើន​រួចមកហើយ គឺ​ការ​ព្រមព្រៀង​ដក​ប្រាក់​បៀ​វត្តន៍​ប្រ​ចាំ​ខែ ១% ជានិច្ចដើម្បី​សន្សំ និង​បង្កើន​វា​បន្តិច​ម្តងៗ។​ ធ្វើដូច្នេះ ជារៀងរាល់ឆ្នាំយើងនឹងមាន​ប្រាក់បម្រុងទុកខ្លះសម្រាប់ការបណ្តាក់ទុនផ្សេងៗ។

២. វិនិយោគលើអចលនទ្រព្យ

មិនចាំបាច់ក្លាយជាម្ចាស់វាទេ បើយើងមិនមាន​លុយច្រើន។ វិធីមួយ​សាមញ្ញគឺយកលុយតិចតួចរបស់យើងទៅ​វិនិយោគក្នុងការអភិវឌ្ឍន៍អចលនទ្រព្យលើការទិញដី ​ឬផ្ទះចូលគ្នាជាក្រុម។ ប្រសិនបើយើង​រកបានសហម្ចាស់ដែលមាន​ចរិតនិងគំនិត ស្រដៀងគ្នា ម្នាក់ៗកាន់កាប់ចំណែករៀងៗខ្លួនតាមទំហំទុនដែលទៅរួច   បន្ទាប់មកពេលមាន​អ្នកណាម្នាក់បង្ខំចិត្តលក់ហ៊ុន ព្រោះបន្ទាន់យើងអាចចែកគ្នាទិញយក ឬក៏អាចធ្វើកិច្ចសន្យា​ដើម្បីលក់ចេញក្រោយ​ការទិញក្នុងរយៈពេលកំណត់ណាមួយនោះ។

៣ ទិញលោហៈធាតុមានតម្លៃមកទុក

មាសគឺជាលោហៈធាតុដ៏មានតម្លៃលើលោកយើងនេះ។ គេចាត់ទុកមាស​ជាផ្នែកមួយដ៏សំខាន់នៃផលប័ត្រវិនិយោគចម្រុះ ពីព្រោះតម្លៃរបស់វានឹង​បន្តកើនឡើងជានិច្ច​ ទោះបីជាពេលខ្លះ​ ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ច អាចធ្វើឱ្យ​ទីផ្សារ​មាសប្រែប្រួលតិចតួច ក៏មានក្នុងរយៈពេលខ្លីប៉ុណ្ណោះ វានៅតែរក្សាតម្លៃដ៏ខ្ពស់ក្នុងរយៈពេលវែងដដែល។ ដូច្នេះ ការទិញមាសយកចំណេញ​ មិនដែលជាការវិនិយោគខុសនោះទេ។

៤  ការបង្កើតក្រុមហ៊ុនតូចៗ

ការងារជាច្រើន​ដែលអាចចាប់ផ្តើម​ដោយមិនមាន​ប្រាក់ទុនច្រើន​ដូចជា ក្លឹបផ្តល់ប្រាក់កម្ចី។ល។

ក្លឹបផ្តល់ប្រាក់កម្ចីពេញនិយមនៅប្រទេសអភិវឌ្ឃន៍ជាច្រើន​ដូចជាថៃនិងហ្វីលីពីន ។ ក្លឹបនេះ ផ្តល់ប្រាក់កម្ចីពីមិត្តទៅមិត្តដូចគ្នា (P2P) ។

វិនិយោគិន(ម្ចាស់លុយ)ទទួលបានការប្រាក់សម្រាប់ការវិនិយោគរនេះក្នុងអត្រានៃការត្រឡប់មកវិញចាប់ពី៣ភាគរយឡើង។ យើងអាចចូលគ្នាជាមួយមិត្តភក្តិ បង្កើតក្លឹបនេះ ហើយ​បម្រុងប្រាក់ជារៀង​រាល់ខែដើម្បីផ្តល់ប្រាក់កម្ចីដល់មនុស្ស​ក្នុងក្រុមណាដែលត្រូវការ។

រាល់ការទិញហ៊ុនវិនិយោគតិចបំផុតចាប់ពី ២៥ ដុល្លារឡើង មានន័យថា ជាមួយនឹងការវិនិយោគអប្បបរមា ១.០០០ ហ៊ុន យើងអាចនឹងមានប្រាក់ ២៥០០០ ដុល្លារសម្រាប់ផ្សព្វផ្សាយច​ញឱ្យគេខ្ចីបាន ហើយនឹង​ទទួលមកវិញ​ហោចណាស់ ៧៥០ ដុល្លារ​ក្នុងមួយ​ខែសម្រាប់ចែកគ្នាឬបណ្តាក់បន្ត។

៥ វិនិយោគលើជំនាញខ្លួនឯង

អ្នកខ្លះមិនបាច់វិនិយោគ​អ្វីទេ តែ​ប្រាក់ចំណូល​ពីការ​លក់ម៉ោង​ការងាររបស់គេ សឹងថ្លៃជាង​អ្នកដទៃ​វិនិយោគ​រាប់សិបដង នឹង​គ្មាន​ហានីភ័យអ្វីទំាងអស់​ដោយសារគេ​មាន​សមត្ថភាពខ្ពស់ និងពិបាករក ម្ល៉ោះហើយ គេមិនដែលខ្វះការងារ​ដែលទទួលបានចំណូល​ធំៗ​នោះឡើយ។ ការដែលមាន​ជំនាញពិត​ប្រាកដ រស់បានក្នុងជីវិត​ងាយស្រួល​ជារៀងរហូត មិនអាច​កើតឡើងបានដោយគ្មាន​ការវិនិយោគឡើយ គឺពួកគេ​បានដុសខាត់ជំនាញ និងចាយវា​យលើការសិក្សា​មិនចេះ​ឈប់ឈរដែរ។

៦ គម្រោងវិនិយោគភាគលាភ

នៅប្រទេស​ជាច្រើន ការវិនិយោគ​ប្រភេទ DRIPS ត្រូវបានពេញនិយមខ្លាំង។ នោះគឺជារបៀបដែល​អនុញ្ញាតឱ្យអ្នកមាន​ប្រាក់តិចតួចអាចទិញ​យក​ទៅស្តុកនៃក្រុមហ៊ុនណាមួយ​ដែលយើង​ជឿ​ដើម្បីស្វែងរក​ភាគលាភ។

បើយើង ពេញចិត្តក្រុមហ៊ុនណាមួយ​យើង​អាចវិនិយោគដោយទិញហ៊ុនខ្លះនៅក្នុងក្រុមហ៊ុនទាំងនោះ ។ ជាធម្មតាយើងមិនចាំបាច់បង់ថ្លៃវិនិយោគ ពន្ធអ្វីឡើយ។ នេះក៏អាចជាមធ្យោបាយដ៏ល្អក្នុងការចំណាយប្រាក់ដុល្លារតិចតួចដែលយើងបាន ទៅចូលរួមជាមួយ​ការ​វិនិយោគធំ  នៅឯបណ្តាក្រុមហ៊ុនដែលមានទីផ្សារឡើង ។ នៅពេលដែលគេបានចំណេញ ភាគលាភនឹងត្រូវបង្កើនឡើងច្រើន យើងចង់លក់ចេញឬទុក ជា​គំនិត​របស់យើង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លុយមិនដែល​សល់ដូចគេ គួរធ្វើម៉េច?

ចុចអាន៖ យុវវ័យ​ចង់ប្រលូក​រកលុយ គួរអាន​អត្ថបទនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៥ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៦ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម